ក្រុមតោខៀវChelseaនៅបន្តទម្រង់ល្អរបស់ខ្លួនដដែរដោយបាន ឈ្នះក្រុម Evertonដោយលទ្ធផល៣ដល់នឹងសូន្យហើយកាន់តែខិតរកជើងឯក ប៉ុន្តែមាន់ខ្នាយមាស Tottenham Hotspurនៅតែតាមប្រកៀកប្រកិតនៅឡើយទេដោយឈ្នះ Arsenal ២-០។
ក្រុមតោខៀវមិនអាចធ្វើអ្វីម្ចាស់ផ្ទះEvertonបានទេនៅក្នុងតង់ទី១តែនៅវគ្គទីពីរ គ្រាប់បាល់៣គ្រាប់ពីសំណាក់ក្រុមភ្ញៀវបានកើតឡើង។ គ្រប់ទីមួយនៅនាទី៦៦ ជាការស៊ុតមួយជើងពីចម្ងាយរបស់ Pedro អតីតខ្សែប្រយុទ្ធ Barcelona។ នៅនាទី៧៩ Cahill ជាអ្នកស៊ុតគ្រាប់ទីពីរបន្ទាប់ពី Hazard បញ្ជូនបាល់ Free Kick ចូលទៅមុខទី ហើយនៅនាទី៨៦ Fàbregas ដែលប្ដូរជំនួស Pedro បានអូសបាល់ពីឆ្វេងហើយប៉ះឲ្យ Willian ស៊ុតបញ្ចូលទីស្រួលៗ។
ជ័យជម្នះនេះធ្វើឲ្យក្រុមតោខៀវChelseaទទួលបាន៣ពិន្ទុបន្ថែមហើយសរុបទាំងអស់មាន៨១ពិន្ទុក្នុងចំណោម៣៤ប្រកួត។ ប៉ុន្តែក្រុមមាន់ខ្នាយមាសក៏ បានយកឈ្នះលើជើងខ្លាំងកាំភ្លើងធំ Arsenalនៅថ្ងៃជាមួយគ្នានោះដែរ។ គ្រាប់ទីមួយរកបានដោយកីឡាករវ័យក្មេង Dele Alli ក្រោយ Cech សង្គ្រោះបាល់ពីការ ស៊ុតដំបូងរបស់ Eriksen។ លុះដល់នាទី៥៨ Kane ស៊ុតប៉េណាល់ទីថែមបានមួយគ្រាប់ទៀតក្រោយពេល Gabriel បានធ្វើឲ្យរូបគេដួលក្នុងប្រអប់គ្រោះថ្នាក់។
លោក Maurico Pochettiono អ្នកចាត់ការក្លិប Tottenham Hotspur អះអាងថា ការដណ្ដើមបាន៣ពិន្ទុពី Arsenal នារាត្រីថ្ងៃអាទិត្យ អាចជាការដាក់សម្ពាធផ្លូវចិត្តលើ Chelsea ខណៈក្រុមទាំងពីរនៅសល់៤ប្រកួតក្នុងដៃទៀតមុនឈានទៅបញ្ចប់រដូវកាល២០១៦-២០១៧ នៃលីគកំពូលអង់គ្លេស។
គួរបញ្ជាក់ថា Tottenham Hotspur ស្ថិតនៅចំណាត់ថ្នាក់លេខ២ មាន៧៧ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Chelsea ចំនួន៤ពិន្ទុ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧៖