ព័ត៌មានទាន់ហេតុការណ៍៖

Messi មានភាគរយខ្ពស់ជាង Ronaldo ក្នុងការទទួលបានស្បែកជើងមាសនៅអេស្ប៉ាញ

ចែករំលែក៖

ការប្រកួតនៅសល់បួនប្រកួតទៀតស្របពេលដែរ Cristiano Ronaldo នៅសល់ប្រាំប្រកួត វាហាក់ដូចជាបង្ហាញថា Lionel Messi នឹងមានភាគរយខ្ពស់ ក្នុងការឈ្នះពានរង្វាន់ អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ La Liga បន្ទាប់ពីតារាឆ្នើមសញ្ជាតិព័រទុយហ្កាល់ មិនសូវរកគ្រាប់បាល់បាន ដូចជារដូវកាលមុនៗឡើយ។

ចន្លោះគ្រាប់បាល់បញ្ចូលទីរវាងបុរសទាំងពីរ គឺដល់ទៅ ១៤ គ្រាប់ បន្ទាប់ពី Messi តែងតែរកគ្រាប់បាល់បានជារឿយៗ កាលពីពេលថ្មីៗនេះ ពោលគឺ Messi ស៊ុតបញ្ចូនទីបាន ៣៣គ្រាប់ ក្នុងចំណោម៣០ប្រកួត នៅក្នុងក្របខ័ណ្ឌ La Liga។

ប្រសិនបើ កីឡាករដែរមានសញ្ជាតិអាហ្សង់ទីនរូបនេះ អាចមានឱកាសឈ្នះពាន Pichichi នេះបាន រូបគេអាចនឹងតាមស្មើកំណត់ត្រារបស់ Ronaldo ដែលធ្លាប់ឈ្នះបាន៤ដង ( ៣ ដងនៅអេស្ប៉ាញ និង១ដងនៅអង់គ្លេស)។

ខាងក្រោមនេះគឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើននៅអេស្ប៉ាញ៖

Player Team
L. Messi Barcelona 33 4 11
L. Suárez Barcelona 26 0 12
Cristiano Ronaldo Real Madrid 20 6 9
Iago Aspas Celta de Vigo 17 4 8
A. Griezmann Atlético 16 0 8
Aduriz Athletic Club 15 5 7
Álvaro Morata Real Madrid 13 0 4
Sandro Ramírez Málaga 13 0 7
Willian José Real Sociedad 12 3 8
K. Gameiro Atlético 12 1 2
Gerard Moreno Espanyol 12 0 6
W. Ben Yedder Sevilla 11 1 4
Rubén Castro Betis 11 2 8
Sergi Enrich Eibar 11 0 3
Isco Real Madrid 10 0 3

 


ចែករំលែក៖