ក្រុមហង្សក្រហម Liverpool បានពង្រឹងទីតាំងរបស់ខ្លួនក្នុងចំណាត់ថ្នាក់លេខ៣នៃក្របខ័ណ្ឌ Premier League តាមរយៈការទទួលជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុម Watford កាលពីថ្ងៃចន្ទ ដែលរកគ្រាប់បាល់ដោយខ្សែបម្រើ Emre Can បានស៊ុតបាល់បកថយក្រោយបញ្ចូលទីយ៉ាងល្អ ។
គ្រាប់បាល់បញ្ចូលទីជាលើកទី៥នៃរដូវកាលនេះរបស់ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះ បានជួយឲ្យក្រុម Liverpool នាំមុខ៣ពិន្ទុពីលើក្រុមឈរលេខ៤ Man City បើទោះបីបានលេងការប្រកួតច្រើនជាងមួយប្រកួតក៏ដោយ ស្របពេលជ័យជម្នះនេះ ក៏បានជួយឲ្យក្រុមរបស់លោក Jurgen Klopp ខិតកាន់តែកៀកក្នុងការឈ្នះកៅអីក្នុងក្របខ័ណ្ឌ Champions League ផងដែរ។
អ្នកចាត់ការទូទៅរបស់ក្រុម Liverpool លោក Klopp បានប្រាប់ទូរទស្សន៍ Sky Sports ថា «ពិតណាស់ គ្រាប់បាល់នេះពិតជាអស្ចារ្យ។ វាច្បាស់ណាស់ថា យើងត្រូវតែធ្វើការ ហើយនោះគឺជាអ្វីដែលយើងបានធ្វើ។ វាមិនងាយស្រួលនោះឡើយសម្រាប់ក្រុមទាំងអស់ក្នុងការឈ្នះនៅទីនេះ។ យើងត្រូវការសំណាងខ្លះ ប៉ុន្តែ យើងបានធ្វើការយ៉ាងលំបាកដើម្បីដណ្តើមយកជ័យជម្នះនោះ។
នេះជាការដណ្តើមបានជ័យជម្នះក្នុងការប្រកួតក្រៅដីជាលើកទី៣ជាប់ៗគ្នារបស់ក្រុម Liverpool ហើយជ័យជម្នះនេះ បានធ្វើឲ្យពួកគេវិលទៅរកភាពល្អប្រសើរឡើងវិញ ក្រោយពីការចាញ់ក្នុងផ្ទះខ្លួនឯងក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Crystal Palace បានធ្វើឲ្យកំណត់ត្រាឈ្នះជាប់ៗគ្នារបស់ពួកគេបញ្ចប់ត្រឹម៧ប្រកួត។
ក្រោយពីគូប្រជែងសម្រាប់ចំណាត់ថ្នាក់កំពូលទាំង៤ដែលរួមមាន Manchester City, Manchester United និង Arsenal សុទ្ធសឹងបានបាត់បង់ពិន្ទុកាលពីថ្ងៃអាទិត្យ ហើយក្រុម Liverpool បានដណ្តើមយកការមានប្រៀបនោះ តាមរយៈគ្រាប់បាល់បញ្ចូលទីយ៉ាងល្អរបស់ Can នៅជិតបញ្ចប់តង់ទី១។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧៖