ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ តើពិភពលោករួចផុតពីសង្គ្រាមបរមាណូដែរឬទេពេលប្រទេសមហាអំណាចបរមាណូបានត្រៀមលក្ខណៈរួចរាល់ហើយនោះ?

ចែករំលែក៖

សង្គ្រាមបរមាណូនៅលើពិភពលោកអាចនិយាយបានថា កំពុងតែខិតចូលកៀក ហើយ រង់ចាំតែពេលវេលាប៉ុណ្ណោះ។ ប្រទេសមហាអំណាចបរមាណូ ធំ ក្នុង នោះមានអាមេរិក ចិន និងរុស្ស៊ី បានត្រៀម លក្ខណៈរួចជាស្រេច ទាំងយុទ្ធសាស្ត្រនិងការជម្លៀសពលរដ្ឋ រួចពីក្តីស្លាប់ដោយ បរមាណូ។

នៅពេលនេះដែររដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Liang Guanglie បានអំពាវនាវដល់ពលរដ្ឋនៅទួទាំងប្រទេសត្រៀមលក្ខណៈសម្រាប់«សង្គ្រាម បរមាណូនៅ ដែនសមុទ្រ »។ លោកបញ្ជាក់ទៀតថាការប៉ះទង្គិចដោយអាវុធអាចនឹងកើតមានឡើងគ្រប់ពេលវេលា។ អ្នកឯកទេសអាមេរិក លោកJames Holmes ព្រមានថា រដ្ឋា ភិបាលទីក្រុងម៉ានីល ទីក្រុងហាណូយនិងទីក្រុងវ៉ាស៊ីនតោន មិនត្រូវចាត់ទុកការ ប្រកាសនោះជាការគំរាមមកំហែងឲ្យសោះព្រោះវាអាចកើតឡើងគ្រប់ពេល។

ចិនបានប្រកាសពីដែនអធិបតេយ្យមិនអាចប្រកែកបាននៅដែនសមុទ្រដែលគ្រប់គ្រងរហូតដល់ទៅ៩០ភាគរយនៃតំបន់ សមុទ្រចិនភាគខាងត្បូង ។ ប្រទេសដែលមានអំណាចខ្លាំងដូចជាចិនគឺមិនអនុញ្ញាតឲ្យប្រទេសតូចតាចអាចធ្វើអ្វីតាមតែចិត្តបានឡើយ ចិននឹងប្រែក្លាយដែនសមុទ្រទាំងនោះទៅជាកម្មសិទ្ធិរបស់ខ្លួនដោយស្វ័យប្រវត្តិទោះជាតាមរយៈណាក៏ដោយ។

ទាំងនោះហើយបានជាអ្នកឯកទេស​ អាមេរិកដែលជាអ្នកការពារសេរីភាព ចរាចរណ៍នៅដែនសមុទ្រត្រូវតែចាប់អារម្មណ៍បំផុតចំពោះការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ។ ប្រទេសក្នុងតំបន់ដែលមានវិវាទជាមួយចិនក៏ត្រូវគិតគូរឲ្យបានល្អិតល្អន់ដែរ ពេលសង្គ្រាមកំពុងតែជិតមកដល់ហើយនោះ។

ជាការពិតណាស់រយៈពេលកន្លងមក ចិនបានបង្ហាញយ៉ាងច្បាស់ថាចិន ប្រាកដជាមិនគោរពទៅតាមច្បាប់អន្តរជាតិនោះឡើយ ក្រោយតុលាការអាជ្ញាកណ្តាលបានសម្រេចឲ្យចិនចាញ់នៅក្នុងសមុទ្រចិនភាគខាងត្បូង តែចិននៅតែបន្តសកម្មភាពដូចដើមថែមទាំងខ្លាំងជាងមុនទៅទៀត។ រយៈ ពេលជាងពីរទសវត្សកន្លងមកចិនបាន ចំណាយប្រាក់ជាច្រើនសម្រាប់ពង្រឹងវិស័យយោធាហើយដល់ពេលវេលាដែលចិនត្រូវតែប្រើប្រាស់ដើម្បីទាញយកផលប្រយោជន៍របស់ខ្លួនមកវិញ។

ប្រទេសមហាអំណាចយោធានិងសេដ្ឋកិច្ចនៅក្នុងតំបន់នាពេលនេះ មិនអនុញ្ញាតឲ្យប្រទេសតូចធ្វើអ្វីតាមតែចិត្តនោះទេ។ ប្រសិនបើចិនចុះចាញ់គោរពច្បាប់ហើយចាកចេញពីតំបន់សមុទ្រចិនភាគខាងត្បូងនោះគឺមិនមែនជាទង្វើរបស់ប្រទេសមហាអំណាចនោះឡើយ។

ការប្រកាសឲ្យពលរដ្ឋត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូនេះកើតឡើងក្រោយពេលដែលចិនបានចាប់ផ្តើមធ្វើសមយុទ្ធស្តីពីសន្តិសុខបរមាណូជាលើកដំបូងក្នុងគោលដៅទប់ ទល់នឹងការវាយបកវិញដោយបរមាណូឲ្យបានទាន់ពេលបំផុត។

សារព័ត៌មានស៊ីនហួបានផ្សាយថា ការ ធ្វើសមយុទ្ធនោះមានឈ្មោះថា «Fengbao »។សមយុទ្ធនោះមិនមានគម្រោងមុន ឡើយ ពោលគឺការធ្វើសមយុទ្ធភ្លាមៗ ដើម្បីត្រួតពិនិត្យប្រព័ន្ធសន្តិសុខបរមាណូ របស់ ប្រទេស និងការត្រៀមលក្ខណៈធ្វើសង្គ្រាម របស់កម្លាំងទាហានផងដែរ។

ការធ្វើសមយុទ្ធក្រោមការតាមដាន របស់លោក Wang Yiren អគ្គនាយករង មជ្ឈមណ្ឌលបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ការពារជាតិ និងជាអគ្គនាយករងអង្គការថាមពលបរមាណូចិន។

ការធ្វើសមយុទ្ធរបស់ចិនកើតឡើងក្នុងពេលដែលមានសភាពការណ៍តានតឹង កាន់ តែខ្លាំងឡើងនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូង ក៏ដូចជានៅក្នុងដែនសមុទ្រចិនភាគខាងកើត។

កន្លងមកកម្លាំងទាហានចិនបានបាញ់មីស៊ីលរាប់សិបគ្រាប់ និងមីស៊ីលបុកនៅ ក្នុង សកម្មភាពធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់សមុទ្រចិនភាគខាងកើត ។

នៅក្នុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រចិនភាគខាងកើតចិនបានបាញ់មីស៊ីលរាប់សិបគ្រាប់។ ហេតុការណ៍ខាង លើកើតឡើងក្នុងពេលដែលមានសភាពការណ៍តានតឹងកាន់តែខ្លាំងរវាងចិននឹង ជប៉ុន ក៏ដូចជាប្រទេសដែលមានវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង ។

រដ្ឋមន្ត្រីក្រសួង ការពារជាតិចិនបាន ប្រកាសថា ការធ្វើសមយុទ្ធនេះដើម្បីបង្កើនសមត្ថភាពកម្លាំងក៏ដូច ជាបង្កើនការយាមល្បាតនៅក្នុងតំបន់នេះ។ ការធ្វើសមយុទ្ធខាងលើមានការចូលរួមពីនាវាចម្បាំង នាវាមុជទឹក និងយន្តហោះ ចម្បាំងជាច្រើនគ្រឿងដើម្បីការពារផល ប្រយោជន៍ចិននៅ ដែនសមុទ្រ។

ចិនបានព្រមានដល់ប្រទេសក្នុងតំបន់ថា ចិននឹងប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បី បង្កើតតំបន់ការពារគ្រប់គ្រងដែនអាកាសក្រោយពេលដែលចិនបានប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាល ស្តីពីវិវាទនៅដែនសមុទ្រចិនភាគខាង ត្បូង។

ចិនបានចាត់ទុកការគ្រប់គ្រងរបស់ ហ្វុីលីពីននៅសមុទ្រចិនភាគខាងត្បូងគឺគ្មានមូលហេតុហើយក៏ជាសកម្មភាពមានចេតនាអាក្រក់។ ចិនបានអះអាងថានាវានេសាទ របស់ខ្លួនតែងតែត្រូវបានកម្លាំងទាហាន ប្រទេសហ្វុីលីពីនឆាឆៅជាបន្តបន្ទាប់។

រដ្ឋលេខាធិការក្រសួងការបរទេសចិនបានប្រកាសថា “ប្រការដែលចិនបង្កើត តំបន់គ្រប់គ្រងដែនអាកាស ADIZ នៅ សមុទ្រចិនភាគខាងត្បូងឬក៏អត់នោះគឺ យើងត្រូវតែធ្វើឲ្យប្រាកដថា ចិនមានសិទ្ធិ ក្នុងការធ្វើដែរឬទេ? ហើយយើងត្រូវការ ADIZ នៅទីនោះដែរឬទេ? ទាំងអស់នោះអាស្រ័យទៅលើផលប្រយោជន៍របស់ចិន រង ការគំរាមកំហែង”។ ចិនសង្ឃឹមថានឹងមានកិច្ចពិភាក្សាទ្វេភាគីជាមួយភាគីហ្វុីលីពីន។

ចិនបានប្រកាសទៀតថា ប្រទេសដទៃទៀតក្នុងតំបន់មិនត្រូវប្រើប្រាស់ឱកាសនេះដើម្បីគំរាមកំហែងចិន ហើយសង្ឃឹមថា ប្រទេសទាំងអស់នោះនឹងសហការជាមួយចិនដើម្បីរក្សាសន្តិសុខស្ថិរភាពនៅដែន សមុទ្រចិនភាគខាងត្បូងមិនត្រូវប្រែក្លាយ ទីនេះឲ្យទៅជាទីលានសមរភូមិនោះ ឡើយ។

ក្នុងពេលជាមួយគ្នានេះសារព័ត៌មានចិន បានផ្សាយថាចិននឹងធ្វើអ្វីគ្រប់យ៉ាង​ដើម្បីការពារ ដែនអធិបតេយ្យរបស់ខ្លួន និងផលប្រយោជន៍ នៅដែនសមុទ្រចិន ភាគខាងត្បូង។

ចំណែកឯកអគ្គរដ្ឋទូតចិនប្រចាំនៅ សហរដ្ឋអាមេរិកបានប្រកាសទម្លាក់ កំហុស ទៅឲ្យអាមេរិកថាជាអ្នកបង្កឲ្យមានស្ថានការណ៏តានតឹងនៅសមុទ្រចិនភាគខាង ត្បូងដោយសារតែគោលនយោបាយឆ្ពោះមកកាន់អាស៊ីរបស់អាមេរិក។ ស្ថានទូត​ ចិន នៅអាមេរិកបានប្រកាសថា ការប្តឹង​ទៅ កាន់តុលាការអាជ្ញាកណ្តាលនឹងបើកផ្លូវឲ្យមានការប្រើប្រាស់សេចក្តីសម្រេចរបស់ តុលាការដើម្បីដាក់គំនាបទៅលើប្រទេសចិន និងធ្វើឲ្យបាត់បង់គោលបំណងពិភាក្សា ទ្វេភាគី។ ចំណុចទាំងនោះនឹងបង្កឲ្យមានការប្រឈមមុខដាក់គ្នារវាងចិននឹងប្រទេស ដែលមានវិវាទ៕ ម៉ែវ សាធី


ចែករំលែក៖