លោកខាងលិចតែងតែទទួលបានការលើកសរសើរ ដូចជាកំពូលប្រាសាទ ដែល មានពន្លឺ ភ្លឺចែងចាំង និង សង្គមស៊ីវិល័យ ក្រោមរបបដឹកនាំប្រកបដោយប្រជាធិប តេយ្យ។ ប៉ុន្តែប្រជាធិបតេយ្យ ដែលជាមោទនភាពរបស់អាមេរិកនិងអឺរ៉ុប កំពុងតែដើរថយក្រោយ ។
នៅទូទាំងពិភពលោក ក្រុមអ្នកឯក ទេសបញ្ជាក់ថា ប្រទេស ប្រជាធិបតេយ្យ កំពុងប្រឈមនឹង បញ្ហា ឧបសគ្គធំៗ ជា ច្រើន នៅពេលដែលពលរដ្ឋបាត់បង់ទំនុកចិត្តទៅលើរដ្ឋាភិបាល និងខកចិត្តចំពោះនយោបាយដឹកនាំប្រទេស។
ចាប់តាំងពីព្រឹត្តិការណ៍ ចាកចេញពី អឺរ៉ុបរបស់អង់គ្លេស Brexit រហូតដល់ការ បោះឆ្នោតនៅអាមេរិក ដែលជាប្រទេសបិតា ប្រជាធិបតេយ្យមក សកម្មភាពប្រជាធិប តេយ្យនៅទីនោះ បានបែកចែងដោយសារតែសកម្មភាពនយោបាយ ដោយការបោះ ឆ្នោត អ្នកឈ្នះមានសំឡេងគាំទ្រតិចជាងអ្នកចាញ់ ជាលទ្ធផលបង្កឲ្យមាន វិវាទកើត ឡើង។ ជាក់ស្តែងការបោះឆ្នោតនៅអាមេរិក បើគិតពីសំឡេងពលរដ្ឋគាំទ្រ លោកដូណាល់ ត្រាំ មានសំឡេងតិចជាង លោកស្រីហុីលឡារី គ្លីនតុន ដល់ទៅ២,៩លាន សំឡេង តែមានអាសនៈច្រើនជាងលោកស្រីគ្លីនតុន ។
លោក Arch Puddington អ្នកឯកទេសស្រាវជ្រាវរបបប្រជាធិបតេយ្យ នៅ Freedon House បាននិយាយទៅកាន់បណ្តាញព័ត៌មាន CNN ថា «កិត្តិយសនៃរបបលទ្ធិប្រជាធិបតេយ្យធំនៅលើពិភពលោកកំពុងតែធ្លាក់ចុះយ៉ាងខ្លាំង»។
ខកចិត្ត ចំពោះទម្រង់នយោបាយ ប្រជាធិបតេយ្យមូលហេតុធំបំផុត ជំរុញ ឲ្យមានភាពចលាចលនយោបាយ ប៉ុន្មាន ឆ្នាំចុងក្រោយនេះ គឺដោយសារតែពលរដ្ឋមើលស្រាលដល់ទម្រង់ប្រជាធិបតេយ្យ ដែលដាក់ចេញដោយមេដឹកនាំលោកខាង លិច ហើយត្រូវបានគណបក្សនយោបាយប្រឆាំងមិនទទួលយក។
ការភ្ញាក់ផ្អើលដំបូងបង្អស់ កើតឡើង នៅខែមិថុនា ឆ្នាំ២០១៦ ពេលនោះពល រដ្ឋអង់គ្លេស បានបោះឆ្នោតចាកចេញ ពីអឺរ៉ុប ។ រយៈពេល៥ខែក្រោយមក អាមេរិក បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលពេលដែលលោកត្រាំយកឈ្នះនៅក្នុងការបោះឆ្នោតក្លាយជាប្រធានាធិបតីដឹកនាំ អាមេរិកនិងពិភពលោកទាំងមូល។
ការដែលអឺរ៉ុប មិនអាច អូសខ្លួនចេញ ពី(រណ្តៅ)នៃវិបត្តិសេដ្ឋកិច្ច និងបរាជ័យ នៅក្នុងការដោះស្រាយ វិបត្តិជនភៀសខ្លួន ដែលជាហេតុធ្វើឲ្យក្រុមប្រឆាំង កើនឡើង ហើយការប្រឆាំងកំពុងតែមានប្រសិទ្ធភាព ។
ជាក់ស្តែងនៅក្នុងប្រទេសបារាំង លោក ស្រី Marine Le Pen ដែលជាបេក្ខភាពមានទស្សនៈនយោបាយប្រឆាំងអឺរ៉ុប កំពុងតែទទួលបានការគាំទ្រខ្លាំងពីពលរដ្ឋ ហើយ លោកស្រីបាន ឆ្លងកាត់ការបោះឆ្នោត ជុំទីមួយ ដោយពេលនេះរង់ចាំការបោះឆ្នោតជុំទីពីរទៀតប៉ុណ្ណោះ នឹង ក្លាយជាប្រធា នាធិបតីបារាំង ។ ពេលនោះ Brexit នៅ បារាំងនឹងបន្តកើតមានឡើង ដូចក្នុង ប្រទេសអង់គ្លេស។
មិនខុសអ្វីពីប្រធានាធិបតីអាមេរិកដូណាល់ ត្រាំឡើយ លោកស្រី Marine Le Penបានសន្យាថា បើលោកស្រីជាប់ឆ្នោត នោះ នឹងកាត់បន្ថយជនអន្តោប្រវេសន៍ និងរៀបចំការបោះឆ្នោតប្រជាមតិពីការចាកចេញពីអឺរ៉ុបរបស់បារាំង ។
មិនត្រឹមតែនៅក្នុងប្រទេសបារាំងនោះឡើយ នៅក្នុងប្រទេសជាច្រើនទៀតក្នុង តំបន់អឺរ៉ុប ដូចជាប៉ូឡូញ ហុងគ្រី ទួរគី ពលរដ្ឋមួយចំនួនធំ បែរជាគាំទ្ររដ្ឋាភិបាល ដែលមានការសម្រេច មុឺងម៉ាត់ ផ្តាច់ការ ដូចជាប្រធានាធិបតីទួរគី លោកអ៊ែរដូហ្គាន ជាដើម។
ជាការពិតណាស់ ក្រោយព្រឹត្តិការណ៍ Brexit និងការបោះឆ្នោតអាមេរិក ប្រទេស ដែលកាន់ប្រជាធិបតេយ្យ បានបែកបាក់ យ៉ាងច្បាស់ ។ នៅក្នុងការបោះឆ្នោតប្រជាមតិចាកចេញពីអឺរ៉ុបរបស់អង់គ្លេស ដោយមានសំឡេងគាំទ្រឲ្យចាកចេញ៥២ ភាគរយ ។ ជាមួយលទ្ធផលទាំងនោះ ធ្វើឲ្យពលរដ្ឋជាច្រើននាំគ្នាធ្វើបាតុកម្មប្រឆាំង ហើយសភាត្រូវតែពិភាក្សាគ្នា យ៉ាងល្អិត ល្អន់បំផុត នៅទីបំផុត លោក កាមេរូនសុំលា លែងពីតំណែង ដោយមិនអាច បញ្ចុះបញ្ចូលសភាឲ្យគាំទ្រអង់គ្លេសបន្តនៅជាមួយ អឺរ៉ុប។
ដូចគ្នានោះដែរនៅ អាមេរិក លោកត្រាំមានសំឡេងពលរដ្ឋគាំទ្រតិចជាង លោក ស្រីហ៊ីលឡារីគ្លីនតុនដល់ទៅ ២,៩លាន សំឡេង ប៉ុន្តែបែរជាចាញ់។ ទាំងនោះជា លទ្ធផលដែលធ្វើឲ្យពលរដ្ឋមិនអស់ចិត្ត មិនទទួលយកទើបនាំគ្នាធ្វើបាតុកម្មប្រឆាំង ។ ចំណែកនៅក្នុងប្រទេសទួរគីវិញ ប្រធានា ធិបតី Erdogan ទទួលបានការគាំទ្រ៥១ភាគរយគឺឈ្នះមិនអស់ចិត្ត ពីសំណាក់ពលរដ្ឋ គាំទ្រ ។
ព្រឹត្តិការណ៍ទាំង៣ខាងលើ បានបង្ហាញ យ៉ាងច្បាស់ថា បានធ្វើឲ្យពលរដ្ឋ ខឹងសម្បា យ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះក៏បានស្នើឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ឬ លុបចោលលទ្ធ ផល ដោយពលរដ្ឋចាត់ទុកថា មានការមិន ស្មោះត្រង់ នៅក្នុងហេតុការណ៍ទាំងនោះ។
សកម្មភាពទាំងនោះហើយបានបង្ហាញយ៉ាងច្បាស់ថា ពលរដ្ឋនៅក្នុងប្រទេស ប្រជាធិបតេយ្យ មិនពេញចិត្តទៅនឹងគោលនយោបាយដឹកនាំដោយប្រជាធិបតេយ្យ របស់រដ្ឋាភិបាលនៅក្នុងប្រទេសរបស់ខ្លួនឡើយ។ភាពសៅហ្មង ការខ្វះទំនុកចិត្តពី ពលរដ្ឋ គឺជាដើមចម ធ្វើឲ្យរបបលទ្ធិ ប្រជាធិបតេយ្យ ដើរថយក្រោយ ធ្លាក់ចុះជា លំដាប់៕ ម៉ែវ សាធី