ព័ត៌មានទាន់ហេតុការណ៍៖

ពេលវេលា បើកធ្វើមហាសន្និបាតនៃសភាទាំងពីរ របស់ប្រទេស ចិនឆ្នាំ២០២៥ ត្រូវបានកំណត់

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេស ចិននីតិកាលទី១៤ បានបោះឆ្នោតនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ដើម្បីអនុម័តលើសេចក្តីសម្រេចចិត្តអំពីការបើកធ្វើកិច្ចប្រជុំលើកទី៣ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេស ចិននីតិកាលទី១៤។ យោងតាមសេចក្តីសម្រេចចិត្ត កិច្ចប្រជុំ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ខាងមុខនៅទីក្រុងប៉េកាំង។

គេហទំព័រ «CCFR China state-controlled media » ដោយឡែក គណៈកម្មាធិការសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេស ចិននីតិកាលទី ១៤ បានស្នើ ឱ្យបើកកិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេស ចិននីតិកាលទី ១៤ នៅថ្ងៃទី ៤ ខែមីនាឆ្នាំ២០២៥ខាងមុខ នៅទីក្រុងប៉េកាំង៕

ដោយ ៖ សិលា


ចែករំលែក៖