ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលស្រុកស្ទឹងហាវ បានបង្ក្រាបមុខសញ្ញាលក់ចែកចាយថ្នាំញៀន១ករណីឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖ ១,ឈ្មោះឈួន សួរ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរលក់ដូរ និង ទី២,ឈ្មោះឈួន ឈូន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនេសាទ អ្នកទាំងពីរ មានទីលំនៅ នៅភូមិថ្មី ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។
ករណីនេះ សមត្ថកិច្ចចាប់យកបានវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីនចំនួន៥កញ្ចប់ ក្នុងនោះមាន៤កញ្ចប់ធំ និង១កញ្ចប់តូច ៕ ឆ្លាម សមុទ្រ