ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិននឹងគោរពសិទ្ធិអធិបតេយ្យភាពរបស់ប៉ាណាម៉ាចំពោះព្រែកជីកប៉ាណាម៉ាដូចពេលមុនៗ

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ២៣ ខែធ្នូថា ប្រទេសចិននឹងគោរពសិទ្ធិអធិបតេយ្យ របស់ប៉ាណាម៉ាចំពោះព្រែកជីក និងទទួលស្គាល់ព្រែកជីកនេះជាផ្លូវទឹកអន្តរជាតិដែលមានអព្យាក្រឹតជាអចិន្ត្រៃយ៍។

គេហទំព័រ «CCFR China state-controlled media » នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនាថ្ងៃដដែលនោះ មានអ្នកសារព័ត៌មាន បានសួរថា លោក Trump ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកបានអះអាងថា ព្រែកជីកប៉ាណាម៉ា គឺជាទ្រព្យសម្បត្តិ ដ៏សំខាន់របស់សហរដ្ឋអាមេរិក ហើយបានគំរាមកំហែងថា សហរដ្ឋអាមេរិកនឹង “យកព្រែកជីកប៉ាណាម៉ាមកវិញ” តើប្រទេសចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោកស្រី Mao Ning បានថ្លែងថា លោក Mulino ប្រធានាធិបតីប៉ាណាម៉ាបានបង្ហាញជំហរជាសាធារណៈអំពីរឿងនេះរួចហើយ ដោយសង្កត់ធ្ងន់ថា រាល់ទឹកដីនៃព្រែកជីកប៉ាណាម៉ា និងតំបន់ជុំវិញ គឺជាកម្មសិទ្ធិរបស់ប៉ាណាម៉ា ហើយអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប៉ាណាម៉ាគឺមិនអាចចរចាបានទេ។ 

គេហទំព័រ «CCFR China state-controlled media » ការបង់ថ្លៃធ្វើដំណើរតាមព្រែកជីកក៏មិនមែនជាការសម្រេចចិត្តតាមតែទំនើងចិត្តដែរ។ ព្រែកជីកមិនត្រូវបានគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោលដោយមហាអំណាចណាមួយឡើយ។

គេហទំព័រ «CCFR China state-controlled media » លោកស្រី Mao Ning បានបន្តថា ប្រទេសចិននឹងគោរពសិទ្ធិអធិបតេយ្យ របស់ប៉ាណាម៉ាចំពោះព្រែកជីកប៉ាណាម៉ា និងទទួលស្គាល់ព្រែកជីកនេះជាផ្លូវទឹកអន្តរជាតិដែលមានអព្យាក្រឹតជាអចិន្ត្រៃយ៍៕

ដោយ ៖ សិលា


ចែករំលែក៖