ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិស៖ វាយប្រហារគ្រាប់បែក២គ្រាប់នៅទីក្រុង ម៉ានីល ហ្វីលីពីន ស្លាប់យ៉ាងតិច២នាក់

ចែករំលែក៖

គ្រាប់បែក២គ្រាប់បានផ្ទុះឡើងនៅក្នុងរដ្ឋធានីហ្វីលីពីន កាលពីរាត្រីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច២នាក់ និង៦នាក់ផ្សេងទៀតរងរបួស ។ ប៉ូលិសបានបញ្ជាក់ថា ទីតាំងវាយប្រហារគឺកន្លែងចាស់ដែលជនល្មើសបានធ្វើសកម្មភាពកាលពីសប្តាហ៍មុន ។

ប៉ូលិសបានអះអាងថា ហេតុការណ៍ផ្ទុះគ្រាប់បែកនេះ មិនមែនជាករណីភេរវកម្មនោះឡើយ ។ ប៉ុន្តែទោះបីយ៉ាងណា ក្រុមរដ្ឋអិស្លាម IS បានប្រកាសថា ក្រុមរបស់ខ្លួនជាអ្នកទទួលខុសត្រូវវាយប្រហារខាងលើនេះ ។

ក្រុមឧទ្ទាមនិយាយថា ការវាយប្រហារនេះបណ្តាលឲ្យស្លាប់មនុស្សច្រើនជាង២នាក់ ដែលប៉ូលិសប្រកាសនោះ ហើយមូលហេតុវាយប្រហារបែបនេះជាសកម្មភាពប្រឆាំងក្រុមមូស្លីមសុីអីដ ។

ទីភ្នាក់ងារព័ត៌មាន Amaq បណ្តាញព័ត៌មានរបស់ក្រុមរដ្ឋអិស្លាម IS ផ្សព្វផ្សាយថា ការវាយប្រហាររបស់សកម្មប្រយុទ្ធរដ្ឋអិស្លាមនៅទីក្រុងម៉ានីល ហ្វីលីពីននោះ ធ្វើឲ្យក្រុមសុីអីត៥នាក់ស្លាប់ និង៦នាក់រងរបួស ។

លោក Oscar Albayalde ស្នងការប៉ូលិសក្រុងម៉ានីលថ្លែងថា គ្រាប់បែកទី១ផ្ទុះឡើងនៅវេលាម៉ោង៦ព្រលប់ ម៉ោងនៅក្នុងតំបន់ ជិតព្រះវិហារមួយក្នុងសង្កាត់ Quiapo ។ ការផ្ទុះគ្រាប់បែកទីនេះស្លាប់មនុស្ស២នាក់ និងរបួស៤នាក់ ។ រីឯគ្រាប់បែកទី២ ផ្ទុះនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃ ខែ ឆ្នាំដដែល នៅទីតាំងដដែល ។ ប៉ូលិស២នាក់បានរងរបួស ៕


ចែករំលែក៖