ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកក្មេងស្រីបាក់ថ្គាម

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខមណ្ឌលសុខភាពតាំងគោក ភូមិសូយោង ឃំុសូយោង ស្រុកបារាយណ៍ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមិនស្គាល់ម៉ាក ធ្វើដំណើរពីត្បូងទៅជើង បានទៅបុកក្មេងជិះកង់ឆ្លងថ្នល់ ពីលិចទៅកើតបណ្ដាលឲ្យរងរបួសធ្ងន់(បាក់ថ្គាម)។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរគ្រោះឈ្មោះ ងួន ចាន់សីហា ភេទស្រី អាយុ៨ឆ្នាំ ឪពុកឈ្មោះ ងួន ងឿន អាយុ៣៩ឆ្នាំ ម្ដាយឈ្មោះ ព្រីង គន្ធី អាយុ៤០ឆ្នាំ រស់នៅភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្រោយពីកើតហេតុ រថយន្តបង្កបានបើករត់គេចបាត់បាត់ស្រមោល។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ។ ក្រោយមកសមត្ថកិច្ច ប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋានស្រុក និងបើកការស៊ីបអង្កេតតាមចាប់រថយន្ដជនបង្កជាក្រោយ ៕ ប៊ុន រិទ្ធី

 


ចែករំលែក៖