ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់របួសធ្ងន់ដោយសាររថយន្ដដឹកដីបុក

ចែករំលែក៖

ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ 6 ភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកទឹកកក។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្ដបើកពីលិចទៅកើតមកដល់ចំនុចកើតហេតុ បត់ឆ្លងផ្លូវទៅជើងបណ្ដាលអោយបុករ៉ឺម៉ក បើកពីកើតទៅលិច បណ្តាលឲ្យម្ចាស់រ៉ឺម៉ករងរបួសធ្ងន់នៅខាងលិច ធនាគារអេសុីលីដា ជនរងគ្រោះ អ្នកបើករ៉ឺម៉កម៉ូតូ ឈ្មោះ ស្ងួន សម្បត្តិ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិអូររូង ឃុំពង្រក្រោមស្រុកជីក្រែង កម្លាំងនគរបាលបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមន៍។

នគរបាលប្រាប់ថា អ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់។ រថយន្តបង្កម៉ាក អ៊ីស៊ុយស៊ុយ ពណ៌ឈាមជ្រូក គ្មានស្លាកលេខ។

ក្រេាយពីកើតហេតុ មន្ត្រីនគរបាលជំនាញបានចុះវាស់វែងរួច បានប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការនគរបាលស្រុករៀបចំតាមនីតិវិធ ៕ ប៊ុន រិទ្ធី


ចែករំលែក៖