ក្នុងពេលដែលកូរ៉េខាងត្បូង ត្រៀមបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយការបោះឆ្នោតត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែ ឧសភានេះ ថ្ងៃនេះកូរ៉េខាងជើង បានបញ្ចេញ សកម្មភាពដ៏កម្រមួយ គឺអំពាវនូវសុំឲ្យបញ្ចប់សង្គ្រាមប្រវត្តិសាស្ត្រ នៅឧបទ្វីបកូរ៉េបញ្ចប់ការប្រឈមមុខដាក់គ្នា។
នៅថ្ងៃទី៩ ខែឧសភា ពលរដ្ឋកូរ៉េខាង ត្បូង នឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើស មេដឹកនាំថ្មីរបស់ខ្លួន ជំនួសលោកស្រី ផាក គឿនហេ ដែលត្រូវដកហូតតំណែងកាលពី៣ខែមុននេះ។
តាមការស្ទង់មតិនាពេលចុងក្រោយ នេះ លោក Moon Jae in កំពុងតែនាំមុខ ការប្រកួតប្រជែងតំណែង ប្រធានាធិបតី។ ប្រសិនបើជាប់ឆ្នោត លោក នឹងបញ្ចប់ភាពតានតឹងជាមួយកូរ៉េខាងជើង ។ លោក Moon មានទស្សនៈផ្ទុយពីមេដឹកនាំមុនៗ របស់កូរ៉េខាងត្បូង ដោយលោកចង់ឲ្យមានទំនាក់ទំនងល្អប្រសើរជាងនេះ។
សារព័ត៌មាន Rodong Sinmun បាន ផ្សាយថា «
ពលរដ្ឋកូរ៉េខាងជើងពិតជាចង់បានសន្តិភាពប៉ុន្តែត្រូវក្រុមជ្រុលនិយមជំរុញទៅជាការប្រឈមមុខដាក់គ្នាទៅវិញ។ ប្រវត្តិសាស្ត្រប្រឈមមុខដាក់គ្នា រវាង កូរ៉េទាំង ពីរដឹកនាំដោយក្រុមជ្រុលនិយមចាំបាច់ត្រូវតែបញ្ចប់ ដើម្បីបើកទំព័រថ្មី សម្រាប់ប្រទេសទាំងពីរ ផ្សះផ្សាគ្នា ឆ្ពោះ ទៅរកភាពរីកចម្រើន»។
នៅពេលនេះដែរកូរ៉េខាងជើង កំពុងតែ ខិតខំ ជះឥទ្ធិពលទៅលើការបោះឆ្នោតនៅកូរ៉េខាងត្បូង ហើយប្រសិនបើលោក Moon ជាប់ឆ្នោតនោះ ប្រទេសទាំងពីរនឹងមានទំនាក់ទំនងល្អប្រសើរនឹងគ្នាវិញ។
នៅពេលនេះដែរកូរ៉េខាងត្បូង បានរឹតបន្តឹងសន្តិសុខការពារជាតិដោយខា្លចកូរ៉េខាងជើង ធ្វើការសាកល្បង គ្រាប់បែក បរមាណូនាពេលនេះ ឬបើកការវាយ ប្រហារទៅលើកូរ៉េខាងត្បូង ចំពេលដែលប្រទេសនេះកំពុងតែជាប់រវល់។
ជាទូទៅកូរ៉េខាងជើង បានសាកល្បង អាវុធ ឬបរមាណូនៅពេលដែលកូរ៉េខាងត្បូងកំពុងតែជាប់រវល់ ការងារសំខាន់ៗ ដូចជា ការបោះឆ្នោត ការចូលកាន់តំណែងប្រធានាធិបតីជាដើម ។
អាជ្ញាធរការពារជាតិ នៃប្រទេសកូរ៉េ ខាងត្បូង នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា ពួកគេបាន ត្រៀមខ្លួនប្រុងប្រយ័ត្នខ្ពស់ប្រឆាំងនឹង ការញុះញង់បង្កជម្លោះ ណាមួយ ដែលធ្វើឡើងដោយប្រទេស ផ្ដាច់ការកូរ៉េខាងជើង នៅមុនថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនឹងធ្វើឡើង នៅថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០១៧ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
ក្នុងប៉ុន្មានខែចុងក្រោយនេះ មានការ កើនឡើង ភាពតានតឹងផ្នែកយោធា នៅលើឧបទ្វីប ចំពេលដែល មានការ បាញ់បង្ហោះគ្រាប់មីស៊ីល ផ្លោងឆ្លងទ្វីប ជាបន្ដបន្ទាប់ពីប្រទេសកូរ៉េខាងជើង ហើយក ត្រូវបាន គេរំពឹងទុកថា របបកម្មុយនីស្ដមួយនេះ អាចនឹងធ្វើតេស្តនុយក្លេអ៊ែរមួយផ្សេងទៀត ឬបាញ់គ្រាប់រ៉ុក្កែត រយៈចម្ងាយ ឆ្ងាយ ដែលធ្វើឲ្យស្ថានភាពកាន់តែតានតឹងឡើង។
បើតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្ននេះ កំពុងរក្សាបាននូវកម្រិតនៃជំហរការពារជាតិដ៏រឹងមាំរបស់ខ្លួន ដែល នោះជាការ ឆ្លើយតបរបស់លោកទៅនឹងសំណួរមួយ អំពីថា តើក្រសួងបាន គ្រោងនឹងបង្កើន កម្រិតប្រុងជើងការ ក្នុងតំណភ្ជាប់ជាមួយ នឹងព្រឹត្តិការណ៍បោះឆ្នោត ដែលនឹងធ្វើ ឡើងនៅថ្ងៃអង្គារ ទី០៩ ខែឧសភា នេះដើម្បីជ្រើសរើសអ្នកស្នងតំណែងប្រធានាធិបតីបន្ទាប់ពីលោកស្រី ផាក គឿនហេ ដែលត្រូវបានគេចោទប្រកាន់ពីបទទទួលសំណូក ក្នុងរឿងអាស្រូវអំពើពុករលួយនោះ។
ពាក់ព័ន្ធនឹងការបោះឆ្នោតវិញប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្ដើមដំណើរការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មីរបស់ខ្លួន បន្ទាប់ពីអតីត ប្រធានាធិបតីលោកស្រី ផាក គឿនហេ ត្រូវបានតុលាការធម្មនុញ្ញ សម្រេចគាំទ្របទចោទប្រកាន់ និងឈាន ដល់ការ បណ្ដេញលោកស្រីចេញពី តំណែងកាលពី អំឡុងខែកុម្ភៈកន្លងទៅ ពាក់ព័ន្ធនឹងរឿងអាស្រូវ អំពើពុករលួយ ជាមួយនឹងមនុស្សជំនិត របស់ខ្លួន គឺ លោកស្រី ឆយ សុងស៊ីល ដែលបច្ចុប្បន្ន នេះ កំពុងស្ថិតក្នុងពន្ធនាគារ នៅឡើយ៕ ម៉ែវ សាធី