ភ្នំពេញ ៖ សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានកត់សម្គាល់ទៅលើអត្ថបទ កាសែតភ្នំពេញប៉ុស្តិ៍មានចំណងជើងថា «ការពិចារណាផ្អាកសំណុំរឿងនានានៅសាលាក្តីខ្មែរក្រហម»ដែលចេញផ្សាយលើទំព័រកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០១៧ ។
យោងតាមអត្ថបទមួយនេះសហចៅ ក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ជូនដំណឹងដល់សាធារណជនដោយ ផ្ទាល់ដើម្បីបញ្ចៀសការស្មានដោយផ្អែកទៅលើអង្គហេតុមិនត្រឹមត្រូវ ជាពិសេស ដោយសារតែភាគីខ្លះបានលើកឡើងយ៉ាងច្បាស់ ឬដោយប្រយោលរួចហើយជាមួយកាសែតនេះអំពីអត្ថិភាពនៃសេចក្តីសម្រេច។
សហចៅក្រមស៊ើបអង្កេតបានស្នើឲ្យភាគីដាក់សេចក្តីសន្និដ្ឋានសម្រាប់សំណុំរឿង០០៣, ០០៤ និង០០៤/២និងការិយា ល័យរដ្ឋបាលរបស់តុលាការដោយបាន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនអំពីស្ថានភាពថវិកាសម្រាប់សាលាក្តីនិង ផលប៉ះពាល់នៃស្ថានភាពថវិកានេះចំពោះ អនាគតនៃសំណុំរឿងទាំងនេះ ។
សំណើនេះត្រូវបានផ្ញើជូនដោយសម្ងាត់ ពីព្រោះនេះគឺជាផ្នែកមួយនៃដំណាក់កាលស៊ើបអង្កេតដែលជាទូទៅត្រូវតែរក្សាការសម្ងាត់ ហើយម្យ៉ាងទៀតព្រោះតែបញ្ហា នេះមានភាពរសើបខ្លាំងការិយាល័យរដ្ឋ បាលនឹងត្រូវពិគ្រោះជាមួយអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាអំពី បញ្ហាពាក់ព័ន្ធនឹងថវិកា។ នេះជាបញ្ហារសើប និងមិនត្រូវយកមកពិភាក្សាជាសាធារណៈ នៅក្នុងដំណាក់កាលនេះទេ ។
អត្ថបទកាសែតនេះក៏មិនត្រឹមត្រូវដែរ ដោយសារតែទី១នេះជាសេចក្តីសម្រេចរួមរបស់សហចៅក្រមទាំង២ ដូច្នេះជាការមិន ត្រឹមត្រូវទេដែលលើកឡើងថា ខ្លឹមសារនិងសំអាងហេតុនៃសេចក្តីសម្រេចនេះចេញតែពីសហចៅក្រមស៊ើបអង្កេតអន្តរជាតិ តែម្នាក់ឯងនោះ។ ទី២ពុំមាន «សេចក្តី សង្ខេបផ្លូវការ» នៃសេចក្តីសម្រេចនេះទេ។
ជាមួយគ្នានោះកាសែតភ្នំពេញប៉ុស្តិ៍ បានដកស្រង់ពាក្យពេចន៍ ដើមនៃឯកសារ ឬសម្រង់ដែលអ្នករាយការណ៍បានផ្តល់ជូន។ ព័ត៌មាននេះបានលេចធ្លាយដោយ រំលោភលើកាតព្វកិច្ចក្នុងការរក្សាការសម្ងាត់ របស់អ្នករាយការណ៍និងជាការរំលោភលើទំនុកចិត្តវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរនិងគួរឲ្យសោកស្តាយសហចៅក្រមស៊ើបអង្កេតពុំមានមតិយោបល់អ្វីទៀតទេលើបញ្ហានេះ ៕ ហេង សូរិយា