ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ ផៃ គឹមហឿត ឈ្នះ ឆាយ មាស ខណៈ ផាន ចំណានចាញ់ រិទ្ធ មុន្នី នៅសង្វៀនប៉ុស្តិ៍លេខ៥

ចែករំលែក៖

ភ្នំពេញ ៖ ចំពោះការប្រកួតវគ្គម្រុះដំណាក់កាលទី១ នៃពានរង្វាន់ ជើងឯក TV5 Knosk Out Series ទម្ងន់ ៦៣,៥គីឡូក្រាមនៅលើសង្វៀន TIFFY ARENA កាលពីសៀលកថ្ងៃសៅរិ៍ទី ២០ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ គឺសប្តាហ៍ទី៦នោះ កីឡាករ ផៃ គឹមហឿត មកពីក្លិបគីសែមានប្ញទ្ធិ បានវាយឈ្នះកីឡាករ ឆាយ មាស មកពីសំរោងកោងកីឡា ខេត្តបាតដំបងដោយពិន្ទុ ខណៈដែលកីឡាករ ផាន ចំណាន មកពីក្លិបរាជសីហ៍ខេត្តរតនគិរី ត្រូវកីឡា្រ រិទ្ធ មុន្នី មកពីក្លិប មកុដរាជសីហ៍ វាយឲ្យអាចជ្ញាកណ្តាលរាប់ម្តង។

ការប្រកួតរវាង ផៃ គឹមហឿត និងឆាយ មាស នេះ ពួកគេបានព្យាយាម ប្រើស្នៀតវាយប្តូរគ្នា ក្នុងគោលដៅ ឆ្ពោះទៅកាន់ដំណាក់កាលទីវគ្គ១៦នាក់ប៉ុន្តែឆាយ មាស មិនធ្វើមិនបានល្អដោយសារតែ ផៃ គឹមហឿត មានកាយសម្បទារឹងមាំ ព្រមទាំងមានការហ្វឹកហាត់គ្រប់គ្រាន់ ធ្វើឲ្យកីឡាករ រៀមច្បង ឆាយ មាស ដែលមានវ័យចាស់ចាញ់ក្រោមថ្វីដៃទាំងមិនអស់ចិត្ត ។

ដោយឡែកកីឡា ផាន ចំណានត្រូវ រិទ្ធ មុន្នីវាយឲ្យលោក ងួន និត អាជ្ញាកណ្តាលរាម៨ម្តងក្នុងទឹកទី២ ការរាប់ របស់លោកអាជ្ញាកណ្តាលខាងលើកនេះ ដោយសារតែ ចំណានបានរងនូវការវាយបកពីសំណាក់ រិទ្ធ មុន្នីខ្លាំងៗនាំឲ្យអាជ្ញាកណ្តាលចាប់បំបែកនិងរាប់។ ដូច្នេះកីឡាករ ផៃ គឹមហឿត និង រិទ្ធ មុន្នី ត្រូវឡើងទៅរង់ចាំប្រកួតនូវជុំទី២ដំណាក់កាលទី២វគ្គ១៦នាក់បន្តទៀត។

គួរបញ្ជាក់ថា កម្មវិធីប្រកួតកីឡាប្រដាល់ដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out Series ទម្ងន់ ៦៣,៥ គីឡូក្រាម មានអ្នកប្រដាល់សរុប៣២នាក់ចែកជា ៤ ដំណាក់កាល តាមមន្តប្រកួត គឺដំណាក់ទី១ ការប្រកួតជម្រុះក្នុងចំណោម ៣២នាក់ ទុកតែ ១៦នាក់។ ដំណាក់ទី២ ជម្រុះ ១៦នាក់ទុក៨នាក់ ដំណាក់កាលទី៣ គឺ ជម្រុះ ៨នាក់ទុក៤នាក់និងដំណាក់កាលទី៤និងទី៥ ជាការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ។

គួររំលឹកថា ការប្រកួតជម្រុះដំណើរការបានចំនួន៦សប្តាហ៍ រកឃើញអ្នកប្រដាល់ជើងខ្លាំង ១២ នាក់គឺកីឡាករ កុយ ចាន់តូ ក្លិបគីសែមានរិទ្ធ, កីឡាករ មាស សុជាតិ ក្លិបក្រុងប៉ោយប៉ែត, កីឡាករ ចេង គា ក្លិបសាលវ័ន្តកីឡា, កីឡាករ ថន វាសនា ក្លិបនាគរាជមានជ័យ, កីឡាករ ពុយ វណ្ណៈ ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់, កីឡាករ ប្រាក់ រស្មី ក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែង, កីឡាករ សំខាន់ ប៉ាវចិន ក្លិបរ៉ាហាប់ស្វាយប៉ាក, កីឡាករ ឡុង ឡា ក្លិបអប់រំកាយស្រុកអន្លុងវែង ,កីឡាករ ឆាំ រ៉ែម ក្លិបមហិទ្ធរិទ្ធតាដំបងដែក កីឡាករ ជឹម ចិត្រា ក្លិបខ្លារខិនមានរិទ្ធ, កីឡាករ ផៃ គឹមហឿតមកពីក្លិបគីសែមានប្ញទ្ធិ និងកីឡាករ រិទ្ធ មុន្នី មកុដរាជសីហ៍ ៕សារីម


ចែករំលែក៖