ព័ត៌មានទាន់ហេតុការណ៍៖

ចិនបញ្ជូនយន្តហោះចម្បាំងទៅរារាំងយន្តហោះយាមល្បាតរបស់អាមេរិក

ចែករំលែក៖

យន្តហោះចម្បាំងរបស់ចិន២គ្រឿង កាលពីថ្ងៃទី២៦ ខែមិថុនា បានទៅរារាំងយន្តហោះយាមល្បាតរបស់កម្លាំងទាហានជើងទឹកអាមេរិកនៅតំបន់សមុទ្រចិនភាគខាងត្បូង ដោយក្នុងនោះយន្តហោះចម្បាំងចិនបានហោះកៀកយន្តហោះអាមេរិកតែ ម្តងមានចម្ងាយតែ១៨០ម៉ែត្រប៉ុណ្ណោះ។

សារព័ត៌មានរ៉យទ័របានផ្សាយថា មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យ ដឹងថា យន្តហោះយាមល្បាតប្រភេទ P-3 Orion របស់អាមេរិកកាលពីថ្ងៃទី២៦ ខែ ឧសភា បានហោះហើរលើដែនអាកាស អន្តរជាតិចម្ងាយពីកោះហុងកុងប្រមាណ២៤០គីឡូម៉ែត្រ នៅទិសអាគ្នេយ៍ ក៏ស្រាប់តែមានយន្តហោះចម្បាំងចិន២គ្រឿងទៅរារាំង ដោយបានហោះក្នុងរយៈចម្ងាយគ្មានសុវត្ថិភាព។ មិនត្រឹមតែប៉ុណ្ណោះយន្តហោះចិនបានហោះហើរស្កាត់មុខធ្វើឲ្យការប្តូរ ទិសដៅហោះហើរជួបផលលំបាកយ៉ាង ខ្លាំង។

មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា យន្តហោះចម្បាំងចិនបានរារាំងយន្តហោះយាមល្បាតអាមេរិក គឺជាសកម្មភាព ខ្វះបច្ចេកទេស និងគ្មានបទពិសោធន៍ របស់ទីក្រុងប៉េកាំង។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Gary Ross បានឲ្យដឹងថា «យើងបន្តត្រួតពិនិត្យទៅលើហេតុការណ៍ខាងលើ ហើយបង្ហាញពីក្តីព្រួយបារម្ភផ្ញើទៅកាន់រដ្ឋាភិបាលចិនតាមរយៈកិច្ចការបរទេស»។ នេះជា លើកទី២ហើយដែលយន្តហោះចិនទៅរារាំងយន្តហោះអាមេរិក។

កន្លងមកថ្មីៗនេះ យន្តហោះចម្បាំងចិន SU-30 បានហោះទៅរារាំងយន្តហោះ «ហិតក្លិន» បរមាណូរបស់អាមេរិក ដែលហោះហើរនៅលើដែនអាកាសអន្តរជាតិនៅតំបន់សមុទ្រចិនភាគខាងកើត។

ហេតុការណ៍ខាងលើកើតឡើងក្រោយពេលដែលនាវាយាមល្បាតអាមេរិក១គ្រឿងបានចូលទៅកៀកកោះសិប្បនិមិត្តរបស់ ចិនបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងដល់រដ្ឋា ភិបាលទីក្រុងប៉េកាំងដោយការបញ្ជូននាវាយាមល្បាតរបស់អាមេរិកនេះគឺជាលើកទី១ ចាប់តាំងពីលោក ត្រាំ ឡើងកាន់ តំណែងជាប្រធានាធិបតី៕ ម៉ែវ សាធី


ចែករំលែក៖