ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកសាកល្បងការវាយស្ទាក់មីស៊ីលឆ្លងទ្វីបជាលើកដំបូង

ចែករំលែក៖

មន្ទីរបញ្ចកោណអាមេរិកបានត្រៀមលក្ខណៈសាកល្បងមីស៊ីលវាយស្ទាក់នៅថ្ងៃទី៣០ ខែឧសភា ដើម្បីវាយស្ទាក់មីស៊ីលឆ្លង ទ្វីប ICBM ដែលជាប្រភេទមីស៊ីលរបស់ កូរ៉េខាងជើងកំពុងតែផលិត។

សារព័ត៌មានរ៉យទ័របានផ្សាយថា នេះ ជាលើកទី១ ហើយដែលអាមេរិកសាកល្បងមីស៊ីលវាយស្ទាក់ កម្ទេចមីស៊ីលឆ្លងទ្វីប របស់សត្រូវ។ កន្លងមកអាមេរិកបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារ GMD ក្នុងគោលដៅរារាំងការវាយប្រហារដោយមីស៊ីលពីកូរ៉េខាងជើង ប៉ុន្តែប្រព័ន្ធមិនទាន់បានប្រើប្រាស់វា់យស្ទាក់ណាមួយនោះឡើយ។

នៅក្នុងការសាកល្បងនាពេលខាងមុខដែលនឹងធ្វើឡើងនៅទីតាំងយោធា Vandenberg រដ្ឋកាលីហ្វ័រនីញ៉ា ដើម្បីត្រួតពិនិត្យ សមត្ថភាពវាយស្ទាក់។ នៅក្នុងការសាក ល្បងនេះ អាមេរិកនឹងបាញ់មីស៊ីលមួយ ប្រភេទគឺមីស៊ីលឆ្លងទ្វីប ICBM ដែលកូរ៉េ ខាងជើងកំពុងផលិត ហើយប្រើប្រាស់ ប្រព័ន្ធមីស៊ីលវាយស្ទាក់ទៅកម្ទេចតែម្តង។

មន្ត្រីយោធាអាមេរិកបានបញ្ជាក់ថា ការសាកល្បងនេះបានឡើងគម្រោងជាមុនយ៉ាងច្បាស់លាស់ ដោយគ្មានបំណងគំរាមកំហែងប្រទេសណាមួយនោះឡើយ។

ការបង្កើនប្រព័ន្ធមីស៊ីលការពាររបស់អាមេរិកក្នុងពេលដែលកូរ៉េខាងជើង ទទួលបានជោគជ័យជាបន្តបន្ទាប់នៅក្នុងការ ផលិតអាវុធ។

កន្លងមកថ្មីៗកូរ៉េខាងជើងបានប្រកាសសាកល្បងមីស៊ីលរយៈចម្ងាយមធ្យមដោយជោគជ័យ ហើយនឹងបន្តផលិតមីស៊ីល រយៈចម្ងាយឆ្ងាយជាបន្តទៀតដើម្បីវាយ ប្រហារទៅលើទីតាំងនានារបស់អាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖