ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ១នាក់ជាក់ស្តែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ជាក់ស្តែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងមូលដ្ឋានសង្កាត់បឹងសាឡាងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១៤: ២០នាទី ។

ការឃាត់ខ្លួននេះធ្វើឡើងដោយកំលាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដោយមានការសហការពីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង បានចុះប្រតិ បត្តិការនៅចំណុចច្រកធ្យូង ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំ ពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្តែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ ធី វៃ ហៅ វៃ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំ ពិតប្រាកដ ( ដេកចល័តតាមតូបនៅផ្សារដើមគ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ) ។

វត្ថុតាងដែលបានចាប់យក ម្សៅពណ៌ស ( សង្ស័យជាគ្រឿងញៀន ) ចំនួន ០៨ កញ្ចប់តូច ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បី សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស ដារ៉ា


ចែករំលែក៖