ព័ត៌មានទាន់ហេតុការណ៍៖

អ.ស.ប.ព្រមានថា បើអាមេរិកដកថយ ប្រទេសផ្សេងនឹងជំនួសតំណែង

ចែករំលែក៖

 

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី៣០ ខែឧសភា បានប្រកាសថា លោកកំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាល ដូណាល់ ត្រាំឲ្យបានយល់ ពីតម្លៃនៃការចំណាយ ទៅលើកម្មវិធីនានារបស់អង្គការសហប្រជាជាតិ និងកិច្ចការបរទេស។

ជាមួយគ្នានោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានថា ប្រសិនបើអាមេរិក ដកខ្លួចចេញពី តួនាទីជាប្រទេសមហាអំណាចដឹកនាំពិភពលោក ប្រទេសមហាអំណាចដទៃទៀត នឹងចូលជំនួសតំណែងអាមេរិកភា្លម ។ កន្លងមក អាមេរិកមានបំណងកាត់បន្ថយជំនួយ ដល់ទៅ១ភាគ៣ដល់អង្គការសហប្រជាជាតិ គិតជាទឹកប្រាក់ប្រមាណ១៩ពាន់លានដុល្លារ។

ក្នុងចំណោមទឹកប្រាក់ទាំងនោះ រួមទាំង១ពាន់លានដុល្លារ សម្រាប់រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។ ប្រសិនបើគណបក្សធំៗទាំងពីរនៅអាមេរិកគឺ គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ឯកភាពកាត់បន្ថយការចំណាយ របស់លោកត្រាំ នោះ នឹងមានប្រទេសមហាអំណាចផ្សេងទៀតមកជំនួស តំណែង។

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់នៅក្នុងព្រិត្តិការមួយ នៅមហាវិទ្យាល័យទីក្រុងញូវយ៉កថា «យើងកំពុងតែខិតខំពិភាក្សាជាមួយរដ្ឋាភិបាលអាមេរិក និងសភាអាមេរិក ដើម្បីបន្តផ្តល់ជំនួយអភិវឌ្ឍន៍ដល់អង្គការសហប្រជាជាតិ ដើម្បីផលប្រយោជន៍ របស់អាមេរិកផ្ទាល់ និង ពិភពលោកទាំងមូល» ។

អាមេរិកគឺជាប្រទេសដែលបានផ្តល់ជំនួយច្រើនបំផុត ដល់អង្គការសហប្រជាជាតិ ស្មើ ២២ភាគរយនៃប្រាក់ជំនួយទាំងអស់ ។ លោកAntonio Guterres បានព្រមានថា បើអាមេរិកដកថយនោះ ឥទ្ធិពលរបស់អាមេរិក ដែលជាប្រទេសដឹកនាំពិភពលោក នឹងត្រូវបាត់បង់ហើយធ្លាក់ចូលក្នុងដៃប្រទេសផ្សេង វិញ។

បច្ចុប្បន្នមិនត្រឹមតែរុស្ស៊ី ឬចិនប៉ុណ្ណោះទេ ដែលចងស្នងតំណែង អាមេរិកនៅអង្គការសហប្រជាជាតិ សូម្បីតែប្រទេស សាឌីអារ៉ាប៊ី ទួរគី ឬអីរ៉ង ក៏បានត្រៀមលក្ខណៈផងដែរ បើអាមេរិកដកខ្លួនថយនោះ៕ ម៉ែវ សាធី

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres


ចែករំលែក៖