ភ្នំពេញ៖ រថយន្តដឹកដែកមួយគ្រឿងរបស់ក្រុមហ៊ុន Q.L .Group បានបើកយ៉ាងលឿនទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀត របស់ក្រុមហ៊ុនP.N70 ដែលដឹកកៅស៊ូ បណ្តាលឲ្យខ្ទេចមួយកំណាត់មុខ រងការខូចខាតយ៉ាងដំណំ រងរបួសស្រាល។
ហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅតាមកំណាត់ផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់រថយន្តដឹកដែកដែលជារថយន្តបង្ក មានឈ្មោះ ឯម ច្រឿង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ខដង្កោ ។ ចំណែកអ្នកបើករថយន្តធំសណ្តោងកន្ទុយដឹកកៅស៊ូមានឈ្មោះ ខុម ម៉ារ៉ាឌី ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខររបរអ្នកបើកបរ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ខពោរធិសែនជ័យ ។
សាក្សីថា រថយន្តដឹកកៅស៊ូម៉ាកហុីយាន់ដាយ មានពណ៍ក្រហម មានស្លាកលេខភ្នំពេញ ៣B:០២៩៨ បើកក្នុងទិសដៅពិរកើតមកលិច ហើយបានចូលមកបូបកង់នៅក្បែរកន្លែងកើតហេតុ បានចេញទៅវិញមិនទាន់និងផុតផង ស្រាប់តែមានរថយន្តដឹកដែកប្រភេទ៣តោនកន្លះម៉ាក ហីណូ មានពណ៌សស្លាកលេខ ភ្នំពេញ ៣B:៨០២២ បានមកពីក្រោយ តៃកុងទំនងរវល់និយាយទូរសព្ទ័ភ្លេចមើលផ្លូវខាងមុខ ក៏បានទៅបុកនឹងរថយន្តដែលចេញពីបូមខ្យល់នោះពីរក្រោយពេញទំហឹងបណ្តាលឲ្យខ្ទេចមួយកំណាត់មុខកៀបអ្នកបើកបរនិងព្រូនៅក្នុងកាប៊ិនរថយន្តនោះក៏មានប្រជាពលរដ្ឋបាននាំគ្នាជួយគាស់ និងទាញចេញមកក្រៅរងរបួសស្រាលទាំងពីរនាក់ ។
ក្រោយពីកើតហេតុរួចសម្ថតកិច្ចមូលដ្ឋាន និងខាងចរារណ៍ខណ្ខដង្កោបានមកវាស់វែងហើយក៏យករថយន្តទាំង២ទៅអធិកាដ្ឋាននគរបាលខណ្ខដង្កោដើម្បីដោះស្រាយគ្នាតាមច្បាប់៕ ភារ៉ា ដង្កោ