ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃទី ៣១ ខែឧសភា បានប្រកាសថា រដ្ឋាភិបាល រុស្សុីបានបណ្តេញមន្ត្រីការទូត ប្រទេស ម៉ុលដូវ៉ា៥រូប។ ការបណ្តេញនោះជាការ តបតទៅនឹងសកម្មភាពដូចគ្នានោះដែរ របស់រដ្ឋាភិបាលទីក្រុង chisimau ប្រទេស ម៉ុលដូវ៉ា។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី៣១ ខែឧសភា ថា«ដើម្បីតបតនឹងការបណ្តេញមន្ត្រីស្ថានទូតរុស្ស៊ី៥រូបកាលពីថ្ងៃទី២៩ ខែ ឧសភា រុស្ស៊ីក៏បានសម្រេចបណ្តេញមន្ត្រីការទូតប្រទេសម៉ុលដូវ៉ា៥រូបវិញ ជារឿង សមហេតុផល»។ មន្ត្រីការទូតទាំង៥រូប ដែលរុស្ស៊ីបណ្តេញចេញគឺត្រូវតែចាក ចេញពីទីក្រុងមូស្គូក្នុងរយៈពេល៣ថ្ងៃ។
ការសម្រេចខាងលើរបស់រុស្ស៊ី និងម៉ុល ដូវ៉ា នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំង២ប្រឈមមុខតានតឹងដាក់គ្នា។ ក្រសួង ការបរទេសរុស្ស៊ីបញ្ជាក់ថា ការដែលម៉ុល ដូវ៉ា បណ្តេញមន្ត្រីការទូតរុស្ស៊ីកាលពីដើមសប្តាហ៍កន្លងទៅនេះ គឺជាការបំផ្លាញច្បាប់ នៃទំនាក់ទំនងការទូតប្រទេសទាំង២នឹងធ្វើឲ្យបាត់បង់ទំនុកចិត្តគ្នាទៅវិញទៅមក។
សកម្មភាពខាងលើកើតឡើងក្នុងពេលដែលមានភាពតានតឹងនៅក្នុងប្រទេស ម៉ុលដូវ៉ា រវាងប្រធានាធិបតី Igor Dodon ដែលមានទស្សនៈស្និទ្ធរុស្ស៊ី នឹងរដ្ឋាភិបាល ដែលមាននយោបាយគាំទ្រលោកខាងលិចនៅពេលនោះមន្ត្រីការបរទេសមួយរូបបានទម្លាយរឿងសម្ងាត់ជាតិឲ្យមន្ត្រីការទូតរុស្ស៊ី ដឹង។
កាលពីថ្ងៃទី២៩ ខែឧសភា មន្ត្រីស្ថានទូតរុស្ស៊ី៥រូបទទួលបានលិខិត១ច្បាប់ បញ្ជាក់ថា មន្ត្រីទាំង៥រូបនោះមិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសម៉ុលដូវ៉ាឡើយ។ នាយករដ្ឋមន្ត្រី Pavel Filip បានបញ្ជាក់ថា ការសម្រេចបណ្តេញមន្ត្រីការទូតររុស្ស៊ីនេះគឺក្រោយពេលទទួលបានព័ត៌មានពីក្រសួង សន្តិសុខជាតិម៉ុលដូវ៉ា។
ប្រធានាធិបតី ម៉ុលដូវ៉ា លោក Igor Dodon បានថ្កោលទោសសកម្មភាពខាងលើរបស់រដ្ឋាភិបាលនាយករដ្ឋមន្ត្រី Pavel Filip ដោយលោកសង្ឃឹមថានឹងពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីនៅក្នុងវេទិកសេដ្ឋ កិច្ចក្នុងទីក្រុង St Petersburg ចាប់ពី ថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា នេះ៕ ម៉ែវ សាធី