អតីតប្រធានាធិបតី អូបាម៉ា និងភរិយាបានសម្រេចទិញផ្ទះមានតម្លៃដល់ទៅ៨,១លានដុល្លារ សម្រាប់រស់នៅដោយសុខ សាន្តក្រោយពេលនឿយហត់រយៈពេល ៨ឆ្នាំដឹកនាំអាមេរិកឆ្លងកាត់ព្យុះភ្លៀងជា ច្រើន។
កន្លងមកលោក អូបាម៉ា បានជួលផ្ទះ បុរាណនៅទីក្រុងវ៉ាស៊ីនតោនមានទំហំ ៧៦១ម៉ែត្រការ៉េក្នុងតំបន់ Kalorama ជា កន្លែងប្រមូលផ្តុំមន្ត្រីការបរទេស និងអ្នក នយោបាយ។ ប៉ុន្តែក្រោយមកកូនស្រី របស់ប្រធានាធិបតី ត្រាំ និងស្វាមីក៏ដូចជា រដ្ឋមន្ត្រីការបរទេសអាមេរិក Rex W. Tillerson ក៏បានប្តូរទៅកាន់ Kalorama ផង ដែរ។
តាមព័ត៌មានដែលបានប្រកាសកាលពីថ្ងៃទី៣១ ខែឧសភា បានឲ្យដឹងថា គ្រួសារ លោក អូបាម៉ា បានសម្រេចទិញផ្ទះមាន៩ បន្ទប់គេងតាមរយៈក្រុមហ៊ុនមួយ។ ផ្ទះ ដែលលោក អូបាម៉ា ទិញពីមុនជាកម្មសិទ្ធិ របស់លោក Joe Lokhart អតីតអ្នកនាំពាក្យ សេតវិមានក្រុមរដ្ឋកាលដឹកនាំរបស់អតីតប្រធានាធិបតី ប៊ីលគ្លីនតុន។
លោក Kevin Lewis អ្នកនាំពាក្យ គ្រួសារអតីតប្រធានាធិបតី អូបាម៉ា បាន បញ្ជាក់ថា ការទិញផ្ទះរបស់លោក អូបាម៉ា គឺជារឿងសមហេតុផលជាជាងបន្តជួលផ្ទះនោះ។ គ្រួសារលោក អូបាម៉ា បានសម្រេច រស់នៅស្ងៀមស្ងាត់ ឃ្លាតឆ្លាយពីឆាក នយោបាយដែលមានវិវាទ។
រយៈពេលចុងក្រោយនេះប្តីប្រពន្ធ លោក អូបាម៉ា តែងតែបង្ហាញខ្លួននៅទី សាធារណៈ ដោយកន្លងមកថ្មីៗលោក អូបាម៉ា និងភរិយាត្រូវបានអធិការបតីអាល្លឺម៉ង់ទទួលស្វាគមន៍នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៊ែរឡាំង ដោយមានការថ្លែងសុន្ទរកថានៅទីនោះផងដែរ។
ការសម្រេចទិញផ្ទះដែលមានចម្ងាយ ពីសេតវិមានប្រមាណ៣គីឡូម៉ែត្រ ធ្វើឲ្យ មានសំណួរជាច្រើនចោទសួរថា លោក អូបាម៉ា នឹងរស់នៅទីនោះយូរអង្វែង ហើយ លោកអាចបន្តនយោបាយនៅពេលអនា គតដោយសារតែលោកនៅមានវ័យក្មេងនៅឡើយ។ ជាមួយគ្នានេះដែរលោក អូបាម៉ា មានផ្ទះនៅតំបន់ Kenwood ទីក្រុងជីកា ហ្គោដដែល។
ក្រោយបញ្ចប់អាណត្តិប្រធានាធិបតី លោក អូបាម៉ា រកប្រាក់បានយ៉ាងច្រើន ដោយការសរសេរសៀវភៅលក់ ហើយការលក់សិទ្ធិបោះពុម្ភមានតម្លៃរាប់សិបលាន ដុល្លារ។ ក្រៅពីនេះលោក អូបាម៉ា ក៏ទទួលបានប្រាក់ចំណូលជាច្រើនផ្សេងទៀតពី ការថ្លែងសុន្ទរកថា តាមការអញ្ជើញរបស់ ក្រុមហ៊ុនធំៗទាំងក្នុង និងក្រៅប្រទេស៕ ម៉ែវ សាធី