ប្រទេសជាច្រើន បានសម្រេច ហាមពលរដ្ឋរបស់ខ្លួនទៅកាន់ប្រទេសហ្វីលីពីនបើគ្មានការចាំបាច ក្រោយពេលមានហេតុការបាញ់ប្រហារ ប្លន់នៅ មជ្ឈមណ្ឌុល Resorts World ដែលមាន ទាំងសណ្ឋាគារ កាស៊ីណូ ស្ថិតនៅទីក្រុងម៉ានីល បណ្តាលឲ្យមានអ្នកស្លាប់កើនឡើង៣៤នាក់ និង ៥៤នាក់រងរបួស។
នៅពេលនេះ រដ្ឋាភិបាលអាមេរិក និងអូស្ត្រាលី បាន ស្នើដល់ពលរដ្ឋរបស់ខ្លួន កុំទៅហ្វីលីពីនចៀសវាងហេតុការណ៍អាក្រក់កើតឡើង ដោយសារតែ ហ្វីលីពីនមានខ្មាន់កាំភ្លើងក្រុមភេរវកម្មជាច្រើននៅទីនោះ អាចវាយប្រហារបានគ្រប់ពេល។
នៅក្នុងសេចក្តីប្រកាសរដ្ឋាភិបាលអាមេរិក បានបញ្ជាក់ថា ករណីបាញ់ប្រហារនៅ មជ្ឈមណ្ឌុល Resorts World ជាការវាយប្រហារភេរវកម្ម ហើយស្នើរពលរដ្ឋអាមេរិក កាត់បន្ថយការធ្វើដំណើរទៅទីនោះ ដោយសន្តិសុខ មិនធានាឡើយ។ ជនបរទេសគឺជាគោលដៅវាយប្រហារធំជាងគេរបស់ក្រុម ភេរវកម្ម។
ក្នុងពេលជាមួយគ្នានោះដែររដ្ឋាភិបាលប្រទេសអូស្ត្រាលី ក៏បានស្នើរពលរដ្ឋ របស់ខ្លួនកាត់បន្ថយការធ្វើដំណើរទៅកាន់ ហ្វីលីពិន ។ សង្គ្រាមប្រឆាំងភេរវកម្មនៅ ទីក្រុងម៉ារ៉ាវី កោះមីនដាណាវ ប៉ះពាល់ប្រទេសហ្វីលីពីនទាំងមូល។ ក្រុមភេរវកម្មនិងវាងប្រហារសងសឹកទៅ លើរដ្ឋាភិបាល ដែលបានវាយប្រហារសម្លាប់បក្ខពួករបស់ពួកគេ។
ក្នុងពេលជាមួយគ្នានេះ សារព័ត៌មានរ៉យទ័របានផ្សាយថា មានអ្នកស្លាប់ដល់ទៅ៣៦នាក់ រួមទាំងខ្មាន់កាំភ្លើងនៅក្នុងការវាយប្រហារទៅលើទីតាំង កាស៊ីណូ ក្នុង Resorts World យប់ឈានចូលថ្ងៃទី២ខែមិថុនា។
សារព័ត៌មាន AFP បានដកស្រង ការប្រកាសរបស់អង្គការ មានឯកទេសតាមដាន សកម្មភាពវាយប្រហាររបស់ក្រុមភេរវកម្ម(SITE) ដែលមានទីតាំងនៅអាមេរិកបានបញ្ជាក់ថា ក្រុមភេរវកម្ម IS នៅពីក្រោយការវាយប្រាហារខាងលើ។
តាមការប្រកាសរបស់(SITE) ចារកិច្ចជនជាតិហ្វីលីពីនរបស់ក្រុម IS ដែលទទួលខុសត្រូវ ក្នុងការតាមដានសកម្មភាព នៅទីក្រុងម៉ារ៉ាវី បានប្រកាសទទួលខុសត្រូវពីការវាយប្រហារខាលើ។
ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំបានចាត់ទុកថា នេះជាការវាយប្រហារភេរវកម្ម មិនអាចលើកលេងឡើយ។ ក្នុងពេលជាមួយគ្នានោះដែរ ប្រធានាធិបតីហ្វីលីពីន លោកឌូទើរទេបានបញ្ជាក់ថា ការវាយប្រហារខាងលើ មិនជាប់ពាក់ព័ន្ធនិងក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវីនោះឡើយ៕ ម៉ែវ សាធី