ព័ត៌មានទាន់ហេតុការណ៍៖

លោក ខេស៊ី បាណេត មិនបញ្ជូននិស្សិតខ្លួនឲ្យទៅចូលរួមប្រកួត បើក្រសួង មិនចាត់វិធានការភាពមិនប្រក្រតីឆ្នាំមុន

ចែករំលែក៖

ភ្នំពេញ ៖ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ នឹងមិនបញ្ជូននិស្សិត ថ្នាក់ឧត្តមសិក្សា និងមធ្យោមសិក្សាឆ្នាំ២០១៦-២០១៧ឆ្នាំនេះ ឲ្យទៅចូលរួមប្រកួតទេ តាមកម្មវិធីដែលក្រសួងអប់រំយុវជ និងកីឡា បានគ្រោងទុកនោះឡើយ។ ម្យ៉ាងវិញទៀត ពួកនិស្សិត ក៏មិនចង់ទៅប្រកួតដែរ ព្រោះពួកគេចាត់ទុកថា ការប្រកួតនេះមិនបង្ហាញ ពីភាពយុត្តិធម៌សម្រាប់ពួកខ្លួនដែលជាសិស្សនិស្សិត ព្រោះមានសាលា និងសាកលវិទ្យាល័យខ្លះ ប្រើល្បិច កៀរគរក្រុមកីឡាករកីឡាការិនីអាជីព យកមកលេងជំនួស ក្នុងនាមតំណាងសាលា ក្រោមឡេះ ផ្តល់អាហារូបករណ៍ណាមួយដល់ពួកអាជីពទាំងនោះ។

លោកនាយក បានបញ្ជាក់ជំហរថា “ឆ្នាំនេះវិទ្យាស្ថានខេមអេដមិនបញ្ជូននិស្សិតឲ្យ ដែលកំពុងសិក្សាក្នុងសាលាខ្លួនឲ្យចូលរួមការប្រកួតកីឡាសិស្សនិស្សិតឧត្តមសិក្សា និងមធ្យមសិក្សា ២០១៦-២២០១៧ទេ។ ដោយសារតែការប្រកួតនេះលោក មើលឃើញថាមានភាពអយុតិ្តធម៌កើតឡើងនៅក្នុងការប្រកួតនោះ ដូចជា កីឡាករអាជីពមិនមែនជានិស្សិតសាកលវិទ្យាល័យ តែត្រូវបានសាកលវិទ្យាជួល មកប្រកួតតំណែងឲ្យសាលារបស់ពួកគេ”។

លោកបានបន្តថា ភាពមិនប្រកក្រតីទាំងអស់នេះហើយ ដែលធ្វើឲ្យនិស្សិតពិតប្រកដ បាក់ទឹកចិត្តមិនចង់ចូលរួមប្រកួត ។ លោកស្នើសុំក្រសួងអប់រំយុវជន និងកីឡា ជួយពិនិត្យលើភាពមិនប្រក្រតីខាងលើនេះផង សូមកុំបណ្តែតបណ្តោយ ឲ្យមានរឿងបែបនេះកើតឡើងក្នុងវិស័យកីឡាកម្ពុជា ដែលកំពុងស្ថិតក្នុងដំណាក់អភិវឌ្ឍន៍ ស្វែងរកឧត្តមភាពនៅលើឆាកអន្តរជាតិ នានា ។

គួររំលឹកថា លោក ព្រហ្ម ប៊ុនយី ទីប្រឹក្សាកក្រសួងអប់រំយុវជននិងកីឡា ធ្លាប់បានថ្លែងក្នុងសន្និបាតសហព័ន្ធកីឡាជាតិ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីខែឧសភាកន្លងទៅថ្មីៗស្តីពីគម្រោងបញ្ជូនក្រុមកីឡាករ កីឡាការិនីសិស្សនិស្សិតកម្ពុជា ទៅចូលរួមការប្រកួត គ្រប់កម្មវិធី ទាំងថ្នាក់តំបន់ ទ្វីប និងកម្រិតពិភពលោក ។

ទោះបីបែបនេះក្តីភ្នាក់ងារយកព័ត៌មានកាសែតគនរវត្តមិនទាន់អាចសុំការពន្យល់បន្ថែម ពីលោក ឌួង មានចំរើន ប្រធាននាយក ដ្ឋានអប់រំកាតនិងកីឡាសិស្ស និស្សិតបានទេ កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ដោយគ្មានលេខទូរស័ព្ទ៕ សារីម


ចែករំលែក៖