អ្នកឯកទេសយោធារុស្ស៊ីបានបញ្ជាក់ថា ការសាកល្បងកាំជ្រួចមីស៊ីល Minuteman III ក្នុងពេលដែលមានភាពតានតឹងនៅឧបទ្វីបកូរ៉េ មិនមែនជាសាររបស់ទី ក្រុងវ៉ាស៊ីនតោន សម្រាប់ទីក្រុងព្យុងយ៉ាងនោះឡើយ គឺសំដៅទៅលើទីក្រុងមូស្គូទៅ វិញទេ។
កម្លាំងទាហានអាមេរិកទើបតែបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប (ICBM ) Minuteman II លើកទី២ក្នុងរយៈពេលមួយ សប្តាហ៍ ។បើទោះបីកម្លាំងទាហានអាមេរិកបានបញ្ជាក់ថា សកម្មភាពបាញ់មីស៊ីលនោះបានឡើងគម្រោងតាំងពីខែតុលាឆ្នាំមុនមកម៉្លេះ ប៉ុន្តែមានការសង្ស័យថា ការបាញ់នោះជាប់ពាក់ព័ន្ធនឹងភាពតានតឹងនៅ ឧបទ្វីបកូរ៉េ រវាងអាមេរិកនឹងកូរ៉េខាងជើង។
សារព័ត៌មាន Sputnik បានដក ស្រង់សម្តីអ្នកឯកទេសយោធា របស់ រុស្ស៊ីលោក Konstantin Sivkov ដែល បានបញ្ជាក់ថា ទីក្រុងមូស្គូប្រាកដថា ការសាកល្បងមីសុីលរបស់អាមេរិកកន្លងមក គឺមិនសំដៅទៅលើ ភាពតានតឹងនៅឧបទ្វីបកូរ៉េនោះឡើយ។
លោក Konstantin Sivkov ដែលជា សមាជិកក្រុមអ្នកស្រាវជ្រាវ កាំជ្រួចមីស៊ីលនិងកាំភ្លើងធំរុស្ស៊ីបានបញ្ជាក់ទៀតថា ការបាញ់មីស៊ីលរបស់អាមេរិក មិនមែនជាសារផ្ញើទៅកាន់កូរ៉េខាងជើង ឡើយ គឺផ្ញើទៅកាន់ពិភពលោកទាំងមូលពិសេសគឺ ប្រទេសរុស្ស៊ី តែម្តង។
អ្នកឯកទេស Konstantin Sivkov បញ្ជាក់ទៀតថា កាំជ្រួចមីស៊ីល«Minut eman III ជាមីស៊ីលចាស់ មាននៅក្នុងឃ្លាំងអាវុធប្រើប្រាស់របស់អាមេរិក តាំងពី៤០ឆ្នាំមុនមកម៉្លេះ ។ដូច្នេះមីស៊ីលខាងលើត្រូវការសាកល្បងជាប្រចាំ មិនទាក់ទងនឹងភាពតានតឹងនៅឧបទ្វីបកូរ៉េឡើយ»។
ជាមួយគ្នានោះដែរលោក Konstantin Sivkov បានបញ្ជាក់ទៀតថា បើទោះបីអាមេរិកមានសង្គ្រាមជាមួយកូរ៉េខាងជើង ក៏ មិនប្រាកដថាប្រើប្រាសមីស៊ីលខាងលើនោះដែរ ដោយសារតែវាមានកម្លាំងបំផ្លាញខ្លាំង ធំធេងណាស់។ មិនតែប៉ុណ្ណោះអាមេរិកក៏បានដាក់ពង្រាយមីស៊ីលថ្មី វាយ ប្រហារពីលើដីជំនួស Minuteman III ផងដែរ។
ទាំងនោះហើយបានជាលោក Konstantin Sivkov បញ្ជាក់ថា ការសាក ល្បងកន្លងមករបស់អាមេរិក មិនមែនជាសារសម្រាប់កូរ៉េខាងជើងនោះឡើយ គឺជាសារផ្ញើទៅកាន់ពិភពលោកទាំងមូល ពិសេសគឺប្រទេសរុស្ស៊ីថា អាមេរិកមាន កម្លាំងបរមាណូត្រៀមលក្ខណៈប្រើប្រាស់គ្រប់ពេលវេលា។
កាលពីថ្ងៃទី ២៦ខែមេសា កាំជ្រួច មីស៊ីលឆ្លងទ្វីប Minuteman III បានបាញ់ ចេញពីទីតាំង ទ័ពអាកាស North Vandenberg នៅរដ្ឋកាលីហ្វ័រនីញ៉ា អាមេរិក ដោយមីស៊ីលនោះហោះបានប្រមានណ៦.៨០០គីឡូម៉ែត្រ ហើយធ្លាក់ ចូលសមុទ្រក្បែរកោះ Kwajalein ស្ថិតនៅ សមុទ្រប៉ាស៊ីហ្វិក។
ការបាញ់សាកល្បងលើកទីមួយគឺនៅថ្ងៃទី២៤ខែមេសា ហើយប្រព័ន្ធផ្សព្វផ្សាយលើពិភពលោកបញ្ជាក់ថានោះជាការសាកល្បង ដើម្បីបង្ហាញឲ្យពិភពលោកបានដឹងពីកម្លាំងដ៏ខ្លាំងក្លា របស់អាមេរិក ក្នុងពេលកំពុងប្រឈមមុខតានតឹងជាមួយកូរ៉េខាងជើង។
អាមេរិកមានមីស៊ីលឆ្លងទ្វីប៤៥០ដើមប្រភេទ MinutemanIII បំពាក់ក្បាលគ្រាប់ បរមាណូ ដោយមីស៊ីលនីមួយៗអាចបាញ់បានចម្ងាយ ១២.៩០០គីឡូម៉ែត្រ អាច កម្ទេចនៅគ្រប់ទិសទីជុំវិញពិភពលោក ។ មីស៊ីល Minuteman III និង ICBM ជាមីស៊ីល ដ៏ទំនើបបំផុតរបស់អាមេរិក។
ជាមួយគ្នានេះដែរ អាមេរិកមានគម្រោងអភិវឌ្ឍន៍ឃ្លាំងអាវុធបរមាណូថែមទៀត។ នៅក្នុងខែចុងក្រោយនៃអាណត្តិរបស់ អតីតប្រធានាធិបតីអូបាម៉ា សេតវិមាន អាមេរិកបានប្រកាស ពីគម្រោងអភិវឌ្ឍន៍ឃ្លាំងអាវុធបរមាណូ មានរយៈពេល៣០ឆ្នាំដែលត្រូវចំណាយប្រាក់អស់រាប់រយពាន់លានដុល្លារ។
នៅពេលដែល លោកដូណាល់ ត្រាំ ឡើងកាន់តំណែង ភ្លាមលោកក៏បានសម្រេចអនុម័តទៅលើគម្រោងអភិវឌ្ឍឃ្លាំងអាវុធបរមាណូ ឲ្យកាន់តែទំនើប ទៅទាន់សម័យ កាលបច្ចុប្បន្ន ។
នយោបាយរបស់ប្រធានាធបិតី ដូណាល់ ត្រាំ លើវិស័យយោធាមិនខុសពីប្រធានាធិបតីរុស្ស៊ីលោកពូទីននោះឡើយ ពេលឡើងកាន់តំណែងភ្លាម គឺ បញ្ជាឲ្យ ពង្រឹងកម្លាំងទាហាននិងអាវុធឲ្យស័ក្ដិសមជាប្រទេសមហាអំណាចយោធានៅលើ ពិភពលោក ។ លោកត្រាំក៏បានសម្រេច ចំណាយប្រាក់បន្ថែមទៅលើក្រសួងការពារជាតិ ៥៤ពាន់លានដុល្លារទៀត ដើម្បី ផលិតអាវុធបន្ថែម ក្នុងនោះផលិតនាវា ផ្ទុកយន្តហោះ ២គ្រឿងបន្ថែមទៀត មានតម្លៃជាង១០ពាន់លានដុល្លារ។
សកម្មភាពពង្រឹងអំណាច របស់ អាមេរិក ក្រោមការដឹកនាំរបស់លោកដូ ណាល់ ត្រាំ គឺជារឿង សមហេតុផល ដោយសារតែរយៈពេលជាច្រើនឆ្នាំ អាមេរិក មិនមានការផលិតអាវុធថ្មីៗ នោះឡើយ។ គោលនយោបាយយោធារបស់ លោកត្រាំ ត្រូវបានគេចាត់ទុកថាជារឿង សមហេតុផល ប៉ុន្តែការអនុវត្តយុទ្ធសាស្ត្រ នៅក្នុងមុខជំនួញមួយចំនួនរបស់លោកត្រាំ សម្រាប់គោលនយោបាយដឹកនាំរបស់លោកទទួលបរាជ័យទៅវិញ។
ការដែលលោកត្រាំយកភាពជោគជ័យនៅក្នុងមុខជំនួញរបស់លោក មកអនុវត្ត គោលនយោបាយដឹកនាំប្រទេស មហាអំណាចលើពិភពលោក អាចធ្វើឲ្យអាមេរិក បរាជ័យ វិញ ដោយមុខជំនួញគ្រួសារ មានទ្រង់ទ្រាយតូចជាង អាមេរិកដែលជា ប្រទេសមហាអំណាច។
ចំណុចមួយចំនួនដែលធ្វើឲ្យលោកត្រាំបរាជ័យ គឺការដកអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម អន្តរទ្វីបTPP ។ ការដកខ្លួនចេញនោះបានធ្វើឲ្យប្រទេសជាសម្ពន្ធមិត្តរបស់អាមេរិក មិនមានទំនុកចិត្តទៅលើអាមេរិកទៀតទេ។
ពេលនេះអ្វីដែលធ្វើឲ្យ សម្ពន្ធមិត្ត អាមេរិកបាត់បង់ទំនុកចិត្ត លើអាមេរិកទាំង ស្រុងនោះ គឺការសម្រេចដកខ្លួនចេញពី កិច្ចព្រមព្រៀង ស្តីពីបម្រែបម្រួលអាកាស ធាតុ ទីក្រុងប៉ារីស ដែលមានប្រទេសជាង ១៩០ប្រទេសចូលរួម។ អាមេរិកគួរតែនាំ មុខ ដឹកនាំឲ្យបានល្អពីការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ តែអាមេរិកបែរជាដកខ្លួនចេញ មិនបំពេញតួនាទី ជាមហាអំណាចឡើយ។
ចំណុចទាំងនោះហើយទើប អង្គការ សហប្រជាជាតិ និងសង្គមស៊ីវិល ប្រទេស ជាច្រើន បញ្ជាក់ថា អាមេរិកអាចនឹងនៅ ឯកោ ដោយសារតែសកម្មភាពគិតពីផលប្រយោជន៍ខ្លួនឯងខ្លាំងពេក។
ការដែលអាមេរិកត្រូវនៅឯកោនោះ ទើបធ្វើឲ្យលោកត្រាំត្រូវពង្រឹងអាវុធ ដោយខ្លាច មិនមានសម្ពន្ធមិត្តចូលរួម នៅក្នុងសង្គ្រាម ដែលផ្តើមដោយអាមេរិកដូចកាលមុនៗ ជាក់ស្តែងសង្គ្រាមនៅអុីរ៉ាក់ អាហ្វហ្គានី ស្ថាន និងលីប៊ីជាដើម។ ប្រសិនបើមាន សង្គ្រាមវាយប្រហារនោះ អាមេរិកត្រូវតែធ្វើ ម្នាក់ឯង ទាំងនោះហើយអាមេរិកចាំបាច់ត្រូវតែមានអាវុធ ទំនើបៗគ្រាប់គ្រាន់៕ ម៉ែវ សាធី