ក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងតែបន្ថែមការហ្វឹកហាត់ យ៉ាងខ្លាំងដើម្បីត្រៀមប៉ះក្រុមខ្លាំប្រេស៊ីលក្នុងកម្មវិធីមិត្តភាពអន្តរជាតិនៅថ្ងៃសុក្រនេះ។
ក្រុមយក្សទាំង២របស់ទ្វីបអាមេរិកខាងត្បូងនេះនឹងប៉ះគា្ននៅក្នុងប្រទេសអូស្រ្តាលី មុនពេលអាហ្សង់ទីនបន្តដំណើរទៅកាន់សិង្ហបុរីនៅថ្ងៃទី១៣ ខែមិថុនា។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺក្រុមជម្រើសជាតិ ជាតិអាហ្សង់ទីនបានទទួលគ្រូបង្វឹកថ្មីគឺលោក Sampaoli ដែលជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិឈីលី និងក្លិបSevilla។
គ្រូបង្វឹកវ័យ៥៧ឆ្នាំរូបនេះបង្ហាញកីឡាករល្បីៗដូចជា Lionel Messi និង Angel Di Mariaនៅក្នុងក្រុមរបស់គាត់ក្នុងការត្រៀមខ្លួនឲ្យមានទម្រង់លេងល្អដណ្តើមយកកៅអីនៅWorld Cup ឆ្នាំ២០១៨។
អាហ្សង់ទីនកំពុងតែឈរលេខរៀងទី៥ក្នុងចំណោមក្រុមនៅតំបន់អាមេរិកខាងត្បូងដោយមាន១១ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងប្រេស៊ីល ៕ ដេវីត