ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់ជាប់គុក៣ដង មិនរាងចាល ចេញមកវិញធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ត្រូវកម្លាំងអាវុធហត្ថស្នាកការ៥៦៨ចាប់ដាក់គុកម្ដងទៀត

ចែករំលែក៖

ប៉ោយប៉ែតៈ ជនសង្ស័យម្នាក់ធ្លាប់ជាប់គុកចំនួន៣ដង ពីបទធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាតខ្លួនបញ្ជូនទៅទីបញ្ជាការខេត្តបន្ទាយមានជ័យទាំងយប់ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ ។

លោកជា ដាមេបញ្ជារការអាវុហត្ថក្រុងប៉ោយប៉ែតប្រាប់ថាៈ ជនសង្ស័យមានឈ្មោះលីវ ញឹម ហៅដេវីត(ស្វិត) ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅមិនពិតប្រាកដ។.

លោកថាៈ ជនសង្ស័យរួបនេះ បានធ្វើសកម្មភាពលូចកាច់សោកម៉ូតូមួយគ្រឿងម៉ាក ស្កុបពី សេរីឆ្នាំ២០១៤ ពណ៌ស លាយខៀវ គ្មានស្លាកលេខ/ មានតែលេខម៉ាស៊ីន MLHJF3620E5115962 ដែលម្ចាស់ឈ្មោះ ពុំ តេ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិបាលិលេយ្យ០២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ោយ នៅចំណុចផ្សារត្រី ឋិតក្នុងភូមិបាលិលេយ្យ០១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង៥និង២៣នាទីល្ងាច ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ ក្រោយពីធ្វើសកម្មភាពមិនបានសម្រេច ត្រូវប្រជាពលរដ្ឋ រួមជាមួយម្ចាស់បានរាយការណ៍ជូនកម្លាំងអាវុធហត្ថស្នាក់ការ៥៦៨ជួយអន្តរាគមន៍ភ្លាមៗដេញ បង្កកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងចាប់បាននៅក្បែរសាលាវិទ្យាល័យប៉ោយប៉ែត ឋិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបញ្ជាក់ថា ជនសង្ស័យរួបនោះក្រោយពីសាកសួរកសាងសំណុំរឿង គេឆ្លើយសារភាពថា គេបានធ្វើសកម្មភាពកាច់សោម៉ូតូជនរងគ្រោះខាងពិតមែន ហើយថាខ្លួនគេត្រូវសមត្ថកិច្ចចាប់ទៅដាក់គុកចំនួន៣ដងទាំងលើកនោះ។ នៅក្នុងឆ្នាំ២០១៦កន្លងមក រួបគេបានធ្វើសកម្មភាពជាមួយបក្ខពួករបស់គេមួយក្រុមកាច់សោកម៉ូតូមិនតិចជាង៧គ្រឿង តែត្រូវកម្លាំងចាប់បានផងដែរ ក្រោយមក រូបគេបានចេញពីគុកធ្វើសកម្មភាពកាច់សោម៉ូតូនៅចំណុចខាងលើទៀត។

ចំណែកម៉ូតូត្រូវកម្លាំងអាវុធហត្ថក្រុងប្រគល់ជូនម្ចាស់ដើមវិញបន្ទាប់ពីធ្វើកំណត់ហេតុរួចរាល់៕ វណ្ណា


ចែករំលែក៖