ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនបុរសម្នាក់ពីបទលួចរុឺម៉ក់ម៉ូតូកង់បី

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្ដាលទី២ ធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចរុឺម៉ក់ម៉ូតូកង់បី ក្នុងមូលដ្ឋានសង្កាត់ផ្សារកណ្ដាលទី១បានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន តែគេចមិនផុតត្រូវសមត្ថកិច្ចក្របួចជាប់ រួមនិងវត្ថុតាំងជាក់ស្តែងផងដែរ ។

ករណីឃាត់ខ្លួនចោរលួចខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២០និង៥០យប់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ក្នុងមូលដ្ឋានសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ ។

ជន​សង្ស័យ ឈ្មោះ កឹម សំណាងភេទប្រុស អាយុ ២៥ឆ្នាំ​ មុខរបរ​​និងទីលំនៅមិនពិតប្រាក ដ​នៅ​ត្រង់ចំនុចមុខសណ្ឋាគារអេសាធូន​ ផ្លូវលេខ ១៤៨ ភូមិ៩ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ​​ រាជធានីភ្នំពេញពីបទ លួចរឺុម៉ក់ម៉ូតូកង់បី កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង១រសៀល ។

វត្តុតាងចាប់យកបាន: រឺុម៉កម៉ូតូកង់បី​01គ្រៀឺង ដែលមានលេខតួ+ម៉ាសីុនND125ME82319 91ពាក់ផ្លាកលេខភ្នំពេញ1Y-0387 (បានប្រគល់អោយជនរងគ្រោះវិញ​ហេីយ)។

ជនរងគ្រោះឈ្មោះសី​ដែនភេទ​ប្រុស អាយុ36ឆ្នាំ​ ជនជាតិខ្មែរ មុខរបររត់រឺុម៉ក់ម៉ូ​តូកង់បី ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ ។

បច្ចុប្បន្ន:ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេ ញ​កសាងសំណុំរៀឺងបញ្ជូនទៅសា លាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតីវិធី៕ ស តារា


ចែករំលែក៖