លោក Simone Inzaghiបានបញ្ជាក់ថា គាត់បានយល់ព្រមបន្តកុង ត្រាថ្មីដើម្បីបន្តដឹកនាំក្រុមLazioនៅក្នុងក្របខ័ណ្ឌអ៊ីតាលីSerie Aដដែរ។
គ្រូបង្វឹកវ័យ៤១ឆ្នាំរូបនេះបានចូលខ្លួនមកដឹកនាំក្រុមLazio កាលពីខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីការចាកចេញរបស់លោកMarcelo Bielsa។ គាត់បានដឹកនាំក្រុម Lazioឲ្យឈរលេខរៀងទី៥ ហើយបានលេងនៅអ៊ីតាលីCupវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែក្រុមរបស់គាត់ ចាញ់ក្រុមសេះបង្កង់ Juventus។
បើទោះបីជាLazioពុំទាន់បានប្រកាសជាផ្លូវការចំពោះកុងត្រាថ្មីនេះក៏ដោយ ក៏លោក Simone Inzaghi លួចបង្ហើបថា គាត់បានយល់ ព្រមបន្តកុងត្រាថ្មីដែរ។
គាត់បាននិយាយប្រាប់សារព័ត៌មាន Sky Sports របស់អ៊ីតាលីថា “ខ្ញុំសប្បាយចិត្តណាស់ដែលបានបន្តកុងត្រាថ្មីជាមួយនឹងក្រុម Lazio”៕ ដេវីត