ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារនៅមន្ទីរឃុំឃាំងស្លាប់១១នាក់និងអ្នកទោស៩០០នាក់រត់គេចខ្លួន

ចែករំលែក៖

កាលពីថ្ងៃទី១១ ខែមិថុនា ជនមិន ស្គាល់អត្តសញ្ញាណមួយបានបើកការវាយប្រហារទៅលើមន្ទីរឃុំឃាំង នៅសាធារណ រដ្ឋកុងហ្គោ បណ្តាលឲ្យមនុស្ស១១នាក់ ស្លាប់ និងអ្នកទោសជាង៩០០នាក់បានរត់គេចខ្លួនចេញពីពន្ធនាគារ។

អភិបាលខេត្ត Kivul លោក Julien Paluku បានឲ្យដឹងថា មន្ទីរឃុំឃាំង kangwayi នៅតំបន់ Beni បានរងការវាយ ប្រហារដោយក្រុមមិនស្គាល់អត្តសញ្ញាណ។ ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងក្រុមសន្តិសុខ ការពារមន្ទីរឃុំឃាំងនឹងជនដៃដល់។ ការបាញ់ប្រហារខាងលើបណ្តាលឲ្យមានមនុស្ស ១១នាក់ស្លាប់ ក្នុងនោះមាន៨នាក់ជាកម្លាំង សន្តិសុខ និងជនដៃដល់៣នាក់។

តាមការបញ្ជាក់របស់លោក Paluku បានឲ្យដឹងថា បច្ចុប្បន្នកម្លាំងសន្តិសុខកំពុង តែស្វែងរកចាប់ខ្លួនអ្នកទោសដែលរត់ចេញ ពីគុក ក៏ដូចជាបើកការស្រាវជ្រាវទៅលើ ក្រុមដែលបើកការវាយប្រហារទៅលើមន្ទីរឃុំឃាំង។

បច្ចុប្បន្ន នៅមានអ្នកទោសតែ៣០នាក់ ប៉ុណ្ណោះ នៅក្នុងពន្ធនាគារខាងលើ ដែល មានអ្នកទោសសរុប៩៦៦នាក់។ អ្នក ទោសទាំង៣០នាក់ដែលមិនរត់ចេញពីគុកនោះអាចជាអ្នកទោសដែលជិតដល់ថ្ងៃ ចេញពីគុក ដូច្នេះពួកគេមិនចង់ឲ្យមានការជាប់ឃុំជាបន្តទៀតដោយការរត់ចេញទើបមិនរត់តាមអ្នកទោសផ្សេងទៀត៕ ម៉ែវ សាធី


ចែករំលែក៖