ព័ត៌មានទាន់ហេតុការណ៍៖

ពង្រីកទីតាំងរកជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះនៅមីយ៉ាន់ម៉ា

ចែករំលែក៖

នៅក្នុងសកម្មភាពស្វែងរកជនរងគ្រោះពីក្រុមកម្លាំងជួយសង្គ្រោះមីយ៉ាន់ម៉ា បាន រកឃើញសាកសព២៦នាក់បន្ថែម ទៀត ក្នុងចំណោម១២២នាក់នៅលើយន្តហោះយោធា ដែលជួបគ្រោះថ្នាក់នៅតំបន់ សមុទ្រ Andaman ក្នុងនោះមានទាហាន និងក្រុមគ្រួសារ។

សារព័ត៌មាន ស៊ីនហួ កាលពីថ្ងៃទី១២ ខែមិថុនា បានដកស្រង់ការប្រកាសរបស់ ទីបញ្ជាការកងទ័ពមីយ៉ាន់ម៉ាឲ្យដឹងថា ក្នុងចំណោមសាកសព៥៩នាក់ដែលបាន រកឃើញ គឺមានបុរស២៦នាក់ ស្ត្រី២៣ នាក់ កុមារ៩នាក់ និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ កំពុងតែត្រួតពិនិត្យ។

មេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាបានឲ្យ ដឹងថា អាកាសធាតុអំណោយផលកាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា ដែលផ្តល់ភាពងាយស្រួលដល់ការរុករកបន្តអ្នកដែលបាត់ ខ្លួននៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅតំបន់ឆ្នេរសមុទ្រភាគខាងត្បូងមីយ៉ាន់ម៉ា។ តំបន់ឆ្នេរសមុទ្រ Maungmakan និងដែន កោះ Landglonbot ត្រូវបានឡោមព័ទ្ធ សម្រាប់ការរុករក។ ក្នុងនោះមានទូកចំនួន ៩គ្រឿង យន្តហោះចំនួន៥គ្រឿង និងឧទ្ធម្ភាគចក្រចំនួន២គ្រឿងដែលប្រតិបត្តិការដោយយោធាអាកាស រួមទាំងមានចល័ត ទូកនៅក្នុងតំបន់ទៀតផង។

សាកសពដែលបានរកឃើញនោះ ត្រូវនាំយកទៅតម្កល់នៅឯមន្ទីរពេទ្យយោធា ក្នុងក្រុងDawei។

គួររំលឹកថា យន្តហោះដឹកស្បៀងរបស់មីយ៉ាន់ម៉ាបានដឹកស្បៀងផ្ទុកទម្ងន់២,៤តោន ជាមួយនឹងមនុស្ស នៅលើនោះ ១២២នាក់ ក្នុងនោះ១០៨នាក់ជាយោធា ជំនាញ និងសមាជិកក្រុមគ្រួសាររបស់ពួក គេ ហើយក៏មានសហសេវិកចំនួន១៤នាក់ ផងដែរ។

យន្តហោះនាំស្បៀងនោះបានហោះហើរចេញពីមូលដ្ឋានទ័ពរបស់ប្រទេស មីយ៉ាន់ម៉ាបានរយៈពេល ២៩នាទី ក៏ បាត់ការទាក់ទង ហើយសង្ស័យបាត់ខ្លួននៅតំបន់ភាគខាងត្បូង Tanintharyi កាល ពីល្ងាច ថ្ងៃពុធសប្តាហ៏មុនក្រោយហោះ ចេញពីព្រលាន Myeik ឆ្ពោះទៅកាន់ក្រុង រ៉ងហ្គូន៕ ម៉ែវ សាធី


ចែករំលែក៖