ព័ត៌មានទាន់ហេតុការណ៍៖

នាឡិកា Sony E Ink ថ្មីនឹងដាក់លក់នៅប្រទេសជប៉ុននៅថ្ងៃនេះ

ចែករំលែក៖

ក្រុមហ៊ុន Sony ទើបតែមាន version E Ink សំរាប់នាឡិកា Fes ដែលអាចបង្ហាញភាពខុសគ្នានៅមុខកញ្ចក់និងខ្សែនាឡិការចនាម៉ូតនៅប៊ូតុង touch ។ អ្នកអាចបន្ថែមកញ្ចក់ដែកនៅលើការរចនាម៉ូតដើមរបស់ FES Watch ដែលអាចឬមិនអាចក្លាយទៅជាចំណូលចិត្តរបស់អ្នក? វាជាម៉ូដែលដែលមិនមែនជានាឡិកាដៃ smart watch ពិតប្រាកទេនិងជាមួយការរចនាម៉ូដមុខកញ្ចក់ដែលអាចប្រើបានដោយភ្ជាប់បន្ថែមទៅ app មួយដែលហៅថា FES ។ ក្រុមហ៊ុន Sony បាននិយាយថាខ្លួននឹងចេញផ្សាយការរចនាម៉ូដថ្មីជារៀងរាល់ខែសម្រាប់ឆ្នាំនេះ។ នាឡិកាថ្មីនេះប្រើថ្មសាកដែលមានរយៈពេលរហូតដល់ទៅ 3 សប្តាហ៍ចំពោះ original FES Watch នេះប្រើប៊ូតុង cell ដែលនឹងត្រូវបានដូរជារៀងរាល់ពីរឆ្នាំម្ដង ។

នាឡិកា Sony E Ink ថ្មីនឹងដាក់លក់នៅប្រទេសជប៉ុននៅថ្ងៃនេះ ចំពោះម៉ូដែល premium black មានតំលៃ 60,000 យ៉េន ($ 544), ខណៈពេលដែលខ្សែដែកធម្មតាមានពណ៌ខ្មៅ និង ពណ៌សលក់ក្នុងតំលៃ 46,000 យ៉េន ($ 417) វ៉ារ្យ៉ង់ទាំងពីរគឺមានតម្លៃថ្លៃជាង 29.700 យ៉េនសំរាប់ម៉ូដែល original ហើយយើងនឹងមិនទាន់ដឹងច្បាស់ថាពួកគេនឹងឃើញការចេញផ្សាយរូបរាងខាងក្រៅរបស់នាឡិកាថ្មីនេះជាផ្លូវការនៅឯប្រទេសជប៉ុន ៕ ហេង លក្ខិណា


ចែករំលែក៖