ព័ត៌មានទាន់ហេតុការណ៍៖

គូដណ្តឹង១គូស្លាប់ព្រមគ្នាក្នុងរថយន្តតែមួយក្រឡាប់ធ្លាក់ទឹកករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកស្រែអំបិល ខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ បង្កជាសោកនាដកម្មនឹកស្មានមិនដល់ បានធ្វើឲ្យគូដណ្តឹងវ័យក្មេង១គូស្លាប់ជាមួយគ្នាក្នុងពេលតែមួយ ធ្វើឲ្យភ្ញាក់ផ្អើលក្នុងបណ្តាញសង្គមហ្វេសប៊ុក ។

ប្រភពបានរាយការណ៍ឲ្យដឹងថា ការណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ គឺជនរងគ្រោះជាគូដណ្តឹងនឹងគ្នាបានធ្វើដំណើរក្នុងទិសដៅពីខេត្តកោះកុងឆ្ពោះទៅរាជធានីភ្នំពេញ ដោយជនរងគ្រោះជិះរថយន្តម៉ាហាយឡេនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AH-8152 ។ ពេលដែលពួកគេជិះមកដល់ ចំណុចកើតហេតុ ស្ថិតក្នុងភូមិបានទៀង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងស្ថានភាពផ្លូវកោងខ្លាំងស្រាប់តែរថយន្ត ជនរងគ្រោះក៏បានបុកគ្នាជាមួយរថយន្ត១គ្រឿងទៀតម៉ាកសាំយ៉ុង ពណ៌ស ពាក់ ស្លាកលេខភ្នំពេញ 2Y-0453 បណ្តាលឲ្យ រថយន្តហាយឡេនឌ័ររបស់គូដណ្តឹងវ័យក្មេងបានធ្លាក់ចូលទំនប់ទឹកបណ្តាលឲ្យ ពួកគេទាំង២នាក់បានស្លាប់ព្រមគ្នាក្នុង ពេលនោះ។ ក្នុងនោះក៏មានអ្នករងរបួស ធ្ងន់៥នាក់ផងដែរហើយក្នុងចំណោមនោះមានម្នាក់ជានារី ។

បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា គូដណ្តឹង១គូដែលស្លាប់នោះខាងប្រុសឈ្មោះ មាស វីរ័ត្ន ជាមន្ត្រីនគរបាលទើបប្រឡង ជាប់ថ្មីៗ រីឯខាងនារីឈ្មោះ ជា ស្រីទូច ពួក គេជាសង្សារនឹងគ្នាហើយស្រលាញ់គ្នាខ្លាំងណាស់រហូតដល់មិត្តភក្តិបានរៀបចំឈុតអាពាហ៍ពិពាហ៍សម្រាប់រៀបចំឲ្យពួកគេ ទាំង២នាក់ដើម្បីឲ្យបានជួបគ្នានៅជាតិក្រោយទៀត ។

ក្រោយពីកើតហេតុអ្នករបួសត្រូវបាន រថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅ មន្ទីរពេទ្យ។ ចំណែកគូដណ្តឹងដែលស្លាប់ ទាំង២ត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ និងមិត្តភក្តិយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕ ឆ្លាមសមុទ្រ


ចែករំលែក៖