ក្រោយពេលអភិវឌ្ឍប្រព័ន្ធរ៉ាដាប្រភេទ Nebo-M របស់រុស្ស៊ី ដែលមានសមត្ថភាព អាចតាមដាន គោលដៅ ២០០ ហោះហើរ លើអាកាស២០០កន្លែង ក្នុងចម្ងាយ៦០០ គីឡូម៉ែត្រ។
កម្លាំងទាហានទទួលបន្ទុកបច្ចេកទេស របស់ទាហានការពារដែនអាកាសរុស្ស៊ី បានឲ្យដឹងថា ប្រព័ន្ធរ៉ាដាការពារ Nebo-M អាចចាប់បានមីស៊ីល ឬវត្ថុហោះហើរ នៅ ចម្ងាយឆ្ងាយ សំដៅមកលើទឹកដីរុស្ស៊ី ។ ជាមួយនឹងប្រព័ន្ធរ៉ាដាដ៏ទំនើបនោះ ព្រម ទាំងមីស៊ីលការពារល្អទៀត រុស្ស៊ីអាចវាយកម្ទេចរាល់មីស៊ីលរបស់សត្រូវដែលហោះហើរចូលក្នុងទឹកដីរុស្ស៊ី ។
ឧត្តមសេនីយ៍ Andrei Koban មេបញ្ជា ការ កងទ័ពការពារដែនអាកាសរុស្ស៊ីបាន បញ្ជាក់ថា«យើងចង់បានប្រព័ន្ធរ៉ាដាទំនើប យកមកប្រើប្រាស់តាមដានគោលដៅនានានៅលើអាកាស ពិសេសគឺមីស៊ីលរបស់សត្រូវ។
តាមការបញ្ជាក់របស់លោក Koban ផ្កាយរណប Nebo-M អាចចល័តទីតាំង គ្រប់ពេល ដើម្បីតាមដានសកម្មភាពរបស់ សត្រូវ និងបញ្ចៀសការវាយប្រហារធ្វើឲ្យបាត់បង់ រលកធាតុអាកាស (សេវាគ្រប់គ្រង)។ក្រោយពេលអភិវឌ្ឍ រ៉ាដាខាងលើ នឹងតាមដានបានគោលដៅដល់ទៅ២០០ ក្នុងនោះមានមីស៊ីល យន្តហោះបំបាំងកាយ យន្តហោះគ្មានមនុស្សបើក ដែលហោះហើរក្នុងចម្ងាយដល់ទៅ៦០០គីឡូម៉ែត្រ។ ជាមួយនិងប្រព័ន្ធដ៏ទំនើបនេះ រុស្ស៊ីអាច គ្រប់គ្រងដែនអាកាសរបស់ខ្លួនបានយ៉ាងល្អប្រសើរ មិនមានអ្វី អាចហោះហើរចូលក្នុងទឹកដីរុស្ស៊ីបានឡើយ។
ក្នុងពេលដែល ដាក់ឲ្យត្រួតពិនិត្យទៅតាមតំបន់រ៉ាដា Nebo-M ជំនាន់ថ្មីអាចតាមដានបានគោលដៅហោះហើរចំនួន២០០ ក្នុងចម្ងាយដល់ទៅ១៨០០គីឡូម៉ែត្រ ក្នុងកម្ពស់ ១២០០គីឡូម៉ែត្រ។
នៅពេលនេះ រុស្ស៊ីកំពុងប្រឈមនឹងការ ឡោមព័ទ្ធ គំរាមកំហែងពីអាមេរិកនិង ណាតូ ។ ទាំងនោះហើយទើបរុស្ស៊ីខិត ខំផលិត មីស៊ីល ទំនើបៗនិងប្រព័ន្ធរ៉ាដាស្វ័យប្រវត្តិ សម្រាប់តាមដានការវាយប្រហារពីសត្រូវ។
នៅពេលដែលរុស្ស៊ីមានប្រព័ន្ធការពារ តាមដានទំនើបៗ ជាមួយនឹងកិច្ចសហ ប្រតិបត្តិការ ផ្នែកយោធាជាមួយចិនទៀត នោះ បានធ្វើឲ្យអាមេរិកកាន់តែបារម្ភ ខ្លាំង ឡើង ពីការដណ្តើម មហាអំណាចនិងរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោករបស់ប្រទេសចិននិងរុស្ស៊ី។
កន្លងមកថ្មីៗ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីគឺលោក Sergei Shoigu ជាមួយសមភាគី ចិនគឺលោក Chang Wanquan បានលើក ឡើងអំពីទំនាក់ទំនង នៃកិច្ចសហប្រតិ បត្តិការផ្នែកយោធា រវាងប្រទេសទាំងពីរ សម្រាប់ឆ្នាំ២០១៧-២០២០។
យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយ ឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Shoigu ប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបជាមួយលោក Chang នៅ ក្នុងកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិ ការ Shanghai ដែលធ្វើឡើងនៅរដ្ឋធានី Astana ប្រទេស កាហ្សាក់ស្ថានថា «អ្នក ជំនាញរបស់យើងបានរៀបចំរួចរាល់ ហើយ ចំពោះផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យ យោធារវាងរុស្ស៊ី នឹងចិន សម្រាប់ឆ្នាំ ២០១៧-២០២០, ខ្ញុំបានចុះហត្ថលេខា នៅថ្ងៃនេះ»។
លោក Shoigu បន្ថែមថា «រុស្ស៊ី និងចិន បានត្រៀមខ្លួនរួចហើយ ក្នុងការធ្វើការជា មួយគ្នា ប្រយោជន៍ដើម្បីរក្សាសន្តិភាព នឹងរឹតបន្តឹងបញ្ហាសន្តិសុខអន្តរជាតិ»។
ជាមួយគ្នានោះដែរ ភាគីចិន គឺលោក Chang Wanquan ក៏បានលើកឡើងផងដែរ ពីការកើនឡើង នៃទំនាក់ទំនងយោធារវាង ចិន និងរុស្ស៊ី ក្នុងនោះទៅលើលំហាត់ យោធារួមគ្នាជាច្រើន ដែលប្រទេសទាំងពីរ គ្រោងនឹង ធ្វើឡើងនៅមុនចុងឆ្នាំ២០១៧ នេះ៕ ម៉ែវ សាធី