នៅថ្ងៃទី១៣ខែមិថុនា មេបញ្ជាការកង ទ័ព ហ្វុីលីពីនបានប្រកាសឲ្យដឹងថាកម្លាំងទាហានក្រុមភេរវកម្មបានគ្រប់គ្រងទីក្រុងម៉ារ៉ាវីដល់ទៅ២០ភាគរយ ។ ជាមួយគ្នា នោះមេបញ្ជាការរូបនេះ ក៏បានច្រានចោល ព័ត៌មានថា ក្រុម IS បាន គ្រប់គ្រងទីក្រុង នេះ២ភាគ៣ ទៅហើយនោះដែរ។
មេបញ្ជាការកងទ័ព តំបន់កោះមីន ដាណាវ ឧត្តមសេនីយ៍ Carlito Galves បានបញ្ជាក់ថា ក្នុងចំណោមតំបន់ទាំង ៩៦ក្នុងទីក្រុងម៉ារ៉ាវី ក្រុមIS គ្រប់គ្រង តែតំបន់មួយចំនួនប៉ុណ្ណោះ ដូចជា Marinaut, Lulut, Mapandi និងស្រុក Bongolo ដែលជាទីតាំងពាណិជ្ជកម្មដ៏សំខាន់ ។ ការគ្រប់គ្រងតំបន់ទាំងនោះស្មើនឹង ២០ភាគរយ នៃទីក្រុងទាំងមូល។
កន្លងមកសារព័ត៌មាន Amaq របស់ IS បានប្រកាសថា ខ្មាន់កាំភ្លើងក្រុមភេរវកម្មនៅទីនេះ បានគ្រប់គ្រងដល់ទៅ២ភាគ៣ន ៃទីក្រុង ម៉ារ៉ាវី ហើយទាហានហ្វុីលីពីនមិនអាចគ្រប់គ្រងស្ថានភាពបានឡើយ។
ភាគច្រើនពលរដ្ឋនៅទីក្រុងម៉ារ៉ាវី មានប្រមាណ២សែននាក់ បានរត់ភៀស ខ្លួនចេញពីទីក្រុង ក្រោយពេលក្រុមឧទ្ទាម ម៉ូតេ មានទំនាក់ទំនងជិតស្និទ្ធនឹងក្រុមភេរវកម្ម IS បើកការវាយប្រហារនៅទីនោះ។ នៅពេលនេះដែរ ទាហានហ្វុីលីពីនបាន បញ្ជាក់ថា នៅមានពលរដ្ឋប្រមាណ៥០០-៦០០នាក់ប៉ុណ្ណោះនៅជាប់គាំងក្នុងតំបន់ដែលក្រុម IS គ្រប់គ្រង ហើយពួកគេចាប់ បង្ខំាងធ្វើជាចំណាប់ខ្មាំង ។
មេបញ្ជាការកងទ័ពហ្វុីលីពីន បានបញ្ជាក់ ទៀតថា គិតមកដល់ថ្ងៃទី១៣ខែមិថុនា មានកម្លាំងទាហាន ហ្វុីលីពីន៥៨នាក់ស្លាប់ និងពលរដ្ឋ ២៦នាក់ផងដែរនៅក្នុងសង្គ្រាមវាយប្រហារ ក្នុងទីក្រុងម៉ារ៉ាវី។
សង្គ្រាមវាយប្រហារនៅទីនោះចាប់ផ្តើមតាំងពីថ្ងៃទី ២៣ខែឧសភា មកទល់ពេល នេះ ។ ប្រធានាធិបតីហ្វុីលីពីន លោកឌុយ ទែរតេ េបានប្រកាស ដាក់តំបន់នោះស្ថិតនៅក្នុងច្បាប់អាជ្ញាសឹក ហើយបន្តបោស សម្អាតក្រុមភេរវកម្មឲ្យអស់ពីប្រទេស របស់លោក។
នៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្មនៅក្នុងទីក្រុងម៉ារ៉ាវី ពីសំណាក់ទាហាន ហ្វុីលីពីន ហាក់ដូចជាគ្មានប្រសិទ្ធភាព ឡើយ ដោយប្រទេសនេះមិនមានយុទ្ធសាស្ត្រវាយប្រហារភេរវកម្មច្បាស់លាស់ ។ មួយវិញទៀតហ្វុីលីពីននៅខ្វះអាវុធជា ច្រើនសម្រាប់ធ្វើសង្គ្រាមប្រឆាំងភេរវកម្ម។
ដោយហេតុនេះហើយ ទើបស្ថានទូត អាមេរិក បានប្រកាសថា កងកម្លាំងពិសេសរបស់មន្ទីរបញ្ចកោណ នឹងផ្តល់ជំនួយ ហ្វឹកហាត់ ដែលជាជំនួយមិនមែនការ ប្រយុទ្ធ ដល់ប្រទេសហ្វុីលីពីន ក្នុងការ ឡោមព័ទ្ធ ពីសំណាក់ក្រុមឧទ្ទាមរដ្ឋអ៊ិស្លាម នៅភាគខាងត្បូងប្រទេសរួចមកនោះ ប្រធានាធិបតីហ្វុីលីពីន គឺលោក Rodrigo Duterte បានអះអាងកាលពីថ្ងៃសៅរ៍ថា លោក មិនបានសុំជំនួយឡើយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៧ បានឲ្យដឹងដោយផ្អែកទៅតាម រ៉យទ័រ ដែលបានស្រង់សម្តីលោក Rodrigo Duterte និយាយកាលពីថ្ងៃអាទិត្យថា «លោកមិនដែលទៅជិតអាមេរិកឡើយ សម្រាប់ការសុំជំនួយផ្នែកយោធា ហើយក៏ មិនបានដឹងថា ពួកគេមកដល់ពេលណា នោះដែរ»៕ ម៉ែវ សាធី