ព័ត៌មានទាន់ហេតុការណ៍៖

មេឃខៀវដាក់តម្លៃខ្សែបម្រើ Samir Nasri ១២លានផោន

ចែករំលែក៖

ខ្សែបម្រើ Sami Nasri របស់ក្លិបមេឃខៀវ Man City ត្រូវបានក្លិបដាក់តម្លៃខ្លួនលក់ចេញ ក្នុងតម្លៃប្រមាណ១២លានផោន បន្ទាប់ពីរដូវកាលមុនកីឡាកររូបនេះត្រូវបានក្លិប Sevilla ខ្ចីជើងពេញមួយរដូវកាលមក។

កីឡាករវ័យ២៩ឆ្នាំ ជាអតីតខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal រូបនេះ ដឹងខ្លួនថា ច្បាស់មិនស្ថិតនៅក្នុងបញ្ជីប្រើប្រាស់ របស់គ្រូបង្វឹក Man City ថ្មី លោក Pep Guadiola សម្រាប់រដូវកាលថ្មីនោះទេ ហើយក្រុម Man City មិនចង់ឲ្យរូបគេទៅក្លិបដទៃទៀតខ្ចីជើងបន្តទៀតទេ គឺចង់លក់ចេញតែម្តង ខណៈដែលកិច្ចសន្យារបស់កីឡាករសញ្ជាតិបារាំងរូបនេះជាមួយក្លិបនឹងអស់សុពលភាពនៅឆ្នាំ២០១៩ ហើយក្លិប Sevilla មិនបានបង្ហាញចេតនាមួយក្នុងទិញផ្តាច់យករូបគេទៅរួមក្រុមនៅរដូវកាលថ្មីនៅឡើយ ។

សូមបញ្ជាក់ថា សម្រាប់តម្លៃខ្លួន Nasri ដែលក្រុម Man City បានកំណត់ខាងលើ នៅមិនទាន់មានក្លិបណាមួយ នៅក្របខ័ណ្ឌកំពូលអង់គ្លេសចាប់អារម្មណ៍ និង ដាក់សំណើរមកនៅឡើយទេ។ តម្លៃនេះត្រូវបានក្លិបមួយចំនួនថា ជាតម្លៃមួយខ្ពស់សម្រាប់កីឡាករដែលធ្លាក់ទម្រង់លេង និងឧស្សាហ៍មានរបួសរូបនេះ គឺគួរតែបន្ថយតម្លៃខ្លះ។ ស្របពេលជាមួយគ្នាអតីតក្លិបចាស់ Olympic Marseille បង្ហាញចំណាប់អារម្មណ៍ចង់បានរូបគេត្រឡប់ទៅលេងនៅស្រុកកំណើតវិញ ៕ ដេវីត


ចែករំលែក៖