ព័ត៌មានទាន់ហេតុការណ៍៖

កាតាចុះកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 ពីអាមេរិកមានតម្លៃ១២ពាន់លានដុល្លារ

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រសួង ការពារជាតិកាតាបានប្រកាសឲ្យដឹងថា ប្រទេសនេះបានចុះកិច្ចព្រមព្រៀងទិញ យន្តហោះចម្បាំង F-15 ពីសហរដ្ឋអាមេរិក ដែលមានទឹកប្រាក់ប្រមាណ១២ពាន់លានដុល្លារអាមេរិក។

កិច្ចព្រមព្រៀខាងលើនេះត្រូវបានចុះហត្ថលេខារួចរាល់បើទោះបីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសកាតាដែលបានគាំទ្រក្រុមភេរវកម្មក៏ដោយ។

ប្រភពព័ត៌មានបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Jim Mattis និងតំណាងកាតាបានជួបពិភាក្សាគ្នាកាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ហើយបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងទិញយន្តហោះនោះតែម្តង។

ក្នុងពេលជាមួយគ្នានោះគេហទំព័រ Bloomberg news បានផ្សាយថា កិច្ចព្រម ព្រៀងខាងលើ គឺទិញយន្តហោះចម្បាំង ដល់ទៅ៣៦គ្រឿងឯណោះ។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ អាមេរិក បានយល់ព្រមលក់យន្តហោះឲ្យកាតាមានតម្លៃរហូតដល់ទៅ៧២គ្រឿង ប្រភេទF-15QA មានតម្លៃដល់ទៅ ២១,១ពាន់លាន ដុល្លារ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងការការសម្រេចទិញយន្តហោះអាមេរិក នាពេលនេះរបស់កាតាក្នុងគោលដៅអូសទាញអាមេរិកមកគាំទ្រខ្លួនពេលមានវិបត្តិនៅតំបន់ឈូងសមុទ្រ ជាមួយប្រទេសជិត ខាង។ នៅពេលនេះកាតាទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រទេសមហាអំណាច ក្នុងតំបន់ក្នុងនោះមានអុីរ៉ង់ រុស្ស៊ី និងតួគីជា ដើម។

អាមេរិកមានទីបញ្ជាការយោធានៅក្នុងទឹកដីកាតា ហើយមានទាំងទាហាន និង អាវុធជាច្រើននៅទីនោះ។ ក្នុងពេលនេះ ដែរសហភាពអារ៉ាប់រួមអំពាវនាវឲ្យសហ រដ្ឋអាមេរិកដកមូលដ្ឋានអាកាសខ្លួនចេញពីកាតាស្របពេលកំពុងមានវិបត្តិនៅ ប្រទេសឈូងសមុទ្រ។

ឯកអគ្គរដ្ឋទូតសហភាពអារ៉ាប់រួម ប្រចាំនៅសហរដ្ឋអាមេរិកតាមសេចក្តីរាយការណ៍ ទើបបានអះពាវនាវឲ្យរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ពិចារណាលើការដក មូលដ្ឋានទ័ពអាកាស ដ៏ចម្បងរបស់ក្រុងវ៉ា ស៊ីនតោន ចេញពីទឹកដីប្រទេសកាតាស្របពេលដែលវិបត្តិនៅប្រទេសឈូងសមុទ្រនេះកំពុងតែកើនឡើងខ្លាំង។

យោងតាមប្រភពព័ត៌មានដែលចេញ ផ្សាយដោយគេហទំព័រអង់គ្លេស IBTimes កាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បាន ឲ្យដឹងថា លោក យូសេហ្វ អាល់អូតេប៉ា ជាឯកអគ្គរដ្ឋទូតសហភាពអារ៉ាប់រួមបានមានប្រសាសន៍ថា ការផ្លាស់ប្តូរទីតាំងមូលដ្ឋានទ័ពអាកាស al-Udeid គួរតែត្រូវបានប្រើ ជាឧបករណ៍នយោបាយមួយដើម្បីដាក់ សម្ពាធបន្ថែមលើរដ្ឋាភិបាលទីក្រុងដូហា។

សូមជម្រាបផងដែរថា ប្រទេសកាតា បានផ្តល់ទីតាំងមូលដ្ឋានទ័ពអាកាស al-Udeid ដែលជាមជ្ឈមណ្ឌលដ៏ធំមួយ សម្រាប់ប្រតិបត្តិការ កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិកនៅទូទាំងតំបន់មជ្ឈិម បូព៌ា និងអាហ្វហ្គានីស្ថាន ហើយម្យ៉ាងវិញ ទៀត មូលដ្ឋាននេះគឺមានសារសំខាន់ជា ខ្លាំងសម្រាប់ការវាយប្រហារតាមអាកាស របស់ទីក្រុងវ៉ាស៊ីនតោន មិនមែនតែលើ ក្រុមរដ្ឋអ៊ិស្លាមជ្រុលនិយមនៅក្នុងប្រទេស ស៊ីរី និងអ៊ីរ៉ាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង មានការវាយប្រហារប្រឆាំងសកម្មប្រយុទ្ធដទៃក្នុងប្រទេសជាច្រើនដូចជាយេម៉ែន និងអាហ្វហ្គានីស្ថានជាដើម៕ ម៉ែវ សាធី

 


ចែករំលែក៖