ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបញ្ជូនទាហានជាង១០មុឺននាក់ធ្វើសមយុទ្ធជាប់ព្រំដែនណាតូព្រួយបារម្ភ

ចែករំលែក៖

រុស្ស៊ី និងបែលឡារ៉ូសបានត្រៀមលក្ខណៈ ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំដែលធ្វើឡើងជាប្រចាំ៤ឆ្នាំម្តង។ ការធ្វើសមយុទ្ធនោះ ក្នុងពេលដែលមានភាពតានតឹងជាមួយ ប្រទេសលោកខាងលិចក្នុងនោះមានអង្គការណាតូជាដើម។ សម្ព័ន្ធយោធាណាតូបានតាមដានយ៉ាងយកចិត្តទុកដាក់នូវ សកម្មភាពធ្វើសមយុទ្ធរបស់រុស្ស៊ី។

ប្រទេសតំបន់បាល់តិកជាសមាជិកណាតូ បានតាមដានយ៉ាងយកចិត្តទុកដាក់នូវ សកម្មភាពធ្វើសមយុទ្ធរបស់រុស្ស៊ី។ ការ ចំណាយទៅលើសមយុទ្ធរបស់រុស្ស៊ីមិន មែនជារឿងថ្មីនោះឡើយ គឺចាប់តាំងពី ប្រធានាធិបតី ពូទីន ឡើងកាន់តំណែង ប្រធានាធិបតី។

រដ្ឋមន្ត្រីការពារជាតិបណ្តាប្រទេសជិតខាង Latvia និង Lithuania បានបញ្ជាក់ថា ការធ្វើសមយុទ្ធនោះគឺជាការត្រៀមលក្ខណៈ សម្រាប់ធ្វើសង្គ្រាមជាទ្រង់ទ្រាយធំនៅក្នុងឆ្នាំនេះ ជាមួយប្រទេសលោកខាងលិច។

នៅក្នុងការធ្វើសមយុទ្ធនេះប្រទេស សមាជិកណាតូនៅជាប់ព្រំដែនរុស្ស៊ីព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែមានទាហានរុស្ស៊ីដល់ទៅជាង១០មុឺននាក់នៅក្បែរទឹកដីរបស់ខ្លួន។

នៅក្នុងសមយុទ្ធមានឈ្មោះថា Zapad ឆ្នាំនេះគឺជាលើកទី២ ហើយការធ្វើសម យុទ្ធលើកទី១ ក្រោយពេលដែលរុស្ស៊ីដាក់បញ្ចូលគ្រីមៀស្ថិតនៅក្នុងការគ្រប់គ្រង របស់ខ្លួន។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ទើបបានបញ្ជូន យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ សមត្ថភាពនុយក្លេអ៊ែរជាច្រើនគ្រឿងរបស់ខ្លួនទៅកាន់ប្រទេសអង់គ្លេសជាលើកដំបូង ស្របពេលដែលភាពតានតឹងនៅតែបន្ត កើនឡើងខ្លាំងជាមួយនឹងប្រទេសរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះ យន្ត ហោះទម្លាក់គ្រាប់បំបាំងកាយ B-2 ចំនួន២ គ្រឿង ដែល១គ្រឿងៗ មានតម្លៃជាងកន្លះ ពាន់លានដុល្លារ យន្តហោះទម្លាក់គ្រាប់ B-52H Stratofortress ចំនួន៣គ្រឿង និង យន្តហោះទម្លាក់គ្រាប់ B-1B Lancers ចំនួន៣គ្រឿងផងដែរ កំពុងស្ថិតនៅក្នុង មូលដ្ឋានទ័ពអាកាស RAF Fairford ប្រទេសអង់គ្លេស។

មន្ត្រីនាំពាក្យនៅមូលដ្ឋានទ័ពអង់គ្លេសមួយរូបបាននិយាយប្រាប់ឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រសមត្ថភាព នុយក្លេអ៊ែរទាំងអស់នេះ នឹងត្រូវបានប្រើសម្រាប់ធ្វើការគាំទ្រដល់សមយុទ្ធ BALTOPS សមយុទ្ធ Saber Strike និងសម យុទ្ធដែលប្រព្រឹត្តធ្វើឡើងនៅក្នុងតំបន់ ទំនួលខុសត្រូវនៃទីបញ្ជាការអឺរ៉ុបរបស់ សហរដ្ឋអាមេរិក៕ ម៉ែវ សាធី

 


ចែករំលែក៖