ការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដ៏ទំនើបបំផុតរបស់អាមេរិក នៅកូរ៉េខាងត្បូងទទួលរងការប្រឆាំងយ៉ាងខ្លាំងពីពលរដ្ឋ។ នៅក្នុងការធ្វើបាតុកម្ម នាពេលនេះ មាន ការប៉ះទង្គិចគ្នា ជាមួយប៉ូលិសក្នុងតំបន់ នៅខាងក្រៅកន្លែងដាក់ពង្រាយប្រព័ន្ធខែល ការពារមីស៊ីលរបស់សហរដ្ឋអាមេរិក THAAD។
ការធ្វើបាតុកម្ម ឈានចូលថ្ងៃទី៣ ហើយនៅថ្ងៃនេះ ដោយចាប់ផ្តើមឡើងតាំង ពីថ្ងៃទី ១៤ ខែមិថុនាហើយ ភាពតានតឹង ខ្លាំងបំផុត នៅថ្ងៃព្រហស្បតិ៍ ទី១៥ខែ មិថុនា ក្នុងខណៈដែលអាជ្ញាធរក្នុងតំបន់ បានបញ្ជូនប៉ូលិសសរុប២០០នាក់ ទៅរុះ រើឆត្រនិងតុ ដែលក្រុមបាតុករ កំពុងប្រើជាកន្លែងសម្រាប់ឃ្លំាមើលរថយន្ត ដែលធ្វើ ដំណើរចេញចូល ក្នុងតំបន់ដាក់ពង្រាយ ប្រព័ន្ធការពារនោះ។
ការដាក់ពង្រាយប្រព័ន្ធខែល ការពារ មីស៊ីលអាមេរិក នៅកូរ៉េខាងត្បូង មិនត្រឹម តែមានការតវ៉ា ពីសំណាក់ប្រជាជនក្នុង តំបន់ទេ ប៉ុន្តែវាក៏ធ្វើឲ្យមានការរិះគន់ពី សំណាក់រុស្ស៊ី និងចិនផងដែរ ដោយអះ អាងថា ប្រព័ន្ធការពារមីស៊ីលនេះ នឹងត្រូវ បានប្រើសម្រាប់ឃ្លាំមើល សកម្មភាពក្នុង ប្រទេសពួកគេ។
កន្លងមកនៅមុនពេលឡើងកាន់មុខ តំណែងនៅខែឧសភា លោកប្រធានាធិបតីថ្មីកូរ៉េខាងត្បូងមាននិន្នាការឆ្វេងកណ្តាលនិយម បានបង្ហាញនូវជំហរមិនសូវចង់ឲ្យមានការពង្រាយប្រព័ន្ធខែលមីលរបស់ អាមេរិក Thaad នៅលើទឹកដីកូរ៉េខាងត្បូងដែលជូនដំណឹងដោយប្រធានាធិបតីកូរ៉េខាងត្បូងមុនខាងបក្សអភិរក្សនិយម។
ប្រព័ន្ធខែលមីស៊ីល២គ្រឿង ត្រូវបានអាមេរិកនាំចូលទៅដំឡើងនៅស្រុកមួយនៅ Seongju ក្នុងភាគខាងត្បូងប្រទេស និងត្រូវបានប្រជាជននៅទីនោះ សម្តែងការប្រឆាំងយ៉ាងខ្លាំងក្លាពីព្រោះពួកគេយល់ឃើញថាជាការគំរាមមួយដល់បរិស្ថាន។
ការដាក់ពង្រាយប្រព័ន្ធខែលមីស៊ីល របស់អាមេរិក Thaad នៅលើទឹកដីកូរ៉េខាង ត្បូងនេះ ក្នុងគោលដៅដើម្បីប្រឈមទល់នឹងការគំរាមនានារបស់កូរ៉េខាងជើង បានធ្វើឲ្យប្រទេសចិនមានកំហឹងយ៉ាងខ្លាំង ក្លា។ ពីព្រោះ ទីក្រុងប៉េកាំង ចាត់ទុកថា ប្រព័ន្ធខែលមីស៊ីលរបស់អាមេរិកនេះ ជា ឧបករណ៍យកការណ៍និងគំរាមកំហែង យុទ្ធសាស្ត្រយោធារបស់ចិន។
ជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់កូរ៉េខាងត្បូង ប្រទេសចិន បានចាត់វិធានការមួយ ចំនួនដែលទីក្រុងសេអ៊ូលចាត់ទុកដូចជា ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសខ្លួនដែរ។ទន្ទឹមនេះ អ្នកទទួលខុសត្រូវមួយរូបនៃ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសថា “ប្រព័ន្ធខែលមីស៊ីលទំាងពីរដែលបានដំឡើងរួចហើយនោះ ពុំចាំ បាច់ដកចេញវិញទេ ផ្ទុយទៅវិញ រាល់ការ ដំឡើងប្រព័ន្ធមីស៊ីល Thaad ថ្មីៗបន្ថែម ទៀតនោះ នឹងត្រូវប្រព្រឹត្តទៅនៅខណៈ ដែលការវាយតម្លៃទៅលើផលប៉ះពាល់ ដល់បរិស្ថាន បានចប់រួចរាល់ហើយ”៕ ម៉ែវ សាធី