ភ្នំពេញ ៖ ក្រោយពីបានសិក្សា អស់រយៈពេល១១ខែ ស្តីពីខ្លឹមសារ ១-ចរាចរណ៍ លិខិតស្នាម ការបោះពុម្ព ២-នីតិរដ្ឋធម្មនុញ្ញ ៣-ការចងក្រង និង តាក់តែងលិខិតស្នាម ៤-ការងារតម្កល់ ឯកសារបណ្ណសារ ៥- ច្បាប់និងអនុក្រឹត្យ ពាក់ព័ន្ធ ខ.ភ.ម ៦- ព័ត៌មានវិទ្យា ៧- ឋានលេខា ៨-នីតិរដ្ឋ បាលសាធារណៈ ៩-នីតិអន្តរជាតិសាធារណៈ ១០-រដ្ឋ បាលទូទៅ ១១-ពន្ធដារ ១២- ហិរញ្ញវត្ថុ ១៣-ធនាគារ និង១៤-ការងារពិធីការ ជាតិ ។ សរុបហ្វឹកហ្វឺន រយៈពេល១៣៨ ថ្ងៃស្មេីនឹង ៩៦៦ ម៉ោង ។
ផ្អែកតាមការសិក្សា ដោយបង្កើតគណៈកម្មការ ដឹកនាំគ្រប់គ្រង ការងារ ហ្វឹកហ្វឺនអប់រំចិត្តសាស្រ្ត សណ្តាប់ធ្នាប់និងក្រុមប្រចាំការចំនួន១២នាក់ ។ តាម ដានគ្រប់គ្រងវគ្គបំប៉នការងាររដ្ឋបាល ដំណេីរការ ប្រព្រឹត្តទទួលបានលទ្ធផល ល្អ ។ សម្របសម្រួលការងារជាមួយ ស្ថាប័នពាក់ព័ន្ធដោះស្រាយកម្មវិធីហ្វឹក ហ្វឺនឯកសារ យោធាចារ្យ សាស្ត្រាចារ្យ សម្ភារចាំបាច់មួយចំនួនបម្រើដល់ការងារហ្វឹកហ្វឺននេះ ។ លទ្ធផលការរៀនសូត្រ និទ្ទេសល្អណាស់៣៥នាក់ ល្អ១០៦នាក់ ល្អបង្គួរ៧២នាក់ មធ្យម១៣០នាក់ ខ្សោយ១៦នាក់ ។
នេះជាការលេីកឡេីងក្នុងរបាយការណ៍ របស់លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិទ្ធ អគ្គលេខាធិការរង ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការគ្រប់ គ្រងការងារហ្វឹកហ្វឺន អប់រំចិត្តសាស្រ្ត សណ្តាប់ធ្នាប់ និងប្រចំាការលីេកឡេីង ក្នុងឱកាសបិទវគ្គ បំប៉នការងាររដ្ឋ បាល(វគ្គពិសេស)ដល់នាយទាហាន សម្រាប់ឆ្នាំ២០១៦ នៅសាលប្រជំុក្រសួងការពារជាតិនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៧០ ។
បន្ទាប់ពីប្រគល់បណ្ណ-លិខិតសរសេីរ ដោយលោកនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ ឧត្តមក្រុមប្រឹក្សា ការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិរួចមកលោកនាយ ឧត្តមសេនីយ៍ថ្លែងកោតសរសើរដល់ គណៈកម្មការសាស្ត្រាចារ្យយោធាចារ្យ និងកម្មសិក្សាការីទាំងអស់ ប្រកបដោយ មនោសព្ចោតនា ក្នុងឱកាសប្រគល់ទទួល វិញ្ញាបនបត្របព្ជាាក់ការសិក្សានិងបំពាក់សញ្ញាសម្គាល់វគ្គ ប័ណ្ណ-លិខិតសរសេីរ ជូននាយទាហានទាំងអស់ ដែលបានខិត ខំប្រឹងប្រែង បង្រៀនរៀនសូត្រដោយ ស្រវាស្រទេញរួមចំណែកបង្កីនប្រសិទ្ធ ភាពការងារបង្ហាញពីសមត្ថភាពទូលំ ទូលាយក្នុងវិស័យការពារជាតិនិងអ្វី ដែលពាក់ព័ន្ធដទៃទៀត ដុសខាត់បង្កេីនចំណេះដឹងចំណេះធ្វេីសម្រាប់មុខងារនិងសង្គម ។
លោកអគ្គលេខាធិការ ក៏បានក្រេីន រំលឹកបន្តទៀតថា ដេីម្បីឲ្យការងារទទួលបានជោគជ័យឆ្លេីយតបតម្រូវការជាក់ស្តែង កម្មសិក្សាការីទាំងអស់ត្រូវខិតខំស្រាវជ្រាវស្វ័យសិក្សាបន្ថែមទៀត កែលម្អ ចំណុចអវិជ្ជមានរួមចំណែកពង្រឹង ប្រសិទ្ធភាពការងារលេីកកម្ពស់ស្ថាប័ន កងឯកភាពសម្រេចបានផែនការកំណែទម្រង់របស់ ខ.ភ.ម. ៕ សុខដុម