បុរសម្នាក់បានបើករថយន្តដែលមាន អាវុធ និងរំសេវផ្ទុះសំដៅទៅរថយន្តប៉ូលិស កំពុងតែនាំក្បួនគណៈប្រតិភូចូលទៅកាន់ វិមានប្រធានាធិបតី ស្ថិតនៅមហាវិថី Champ Elysees កាលពីថ្ងៃទី១៩ខែមិថុនា។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹង ថា បុរសម្នាក់ត្រូវបានអូសចេញពីរថយន្ត កំពុងឆាបឆេះក្រោយពេលបុកទៅនឹងរថ យន្តប៉ូលិស។ ទីតាំងវាយប្រហារនោះនៅ មិនឆ្ងាយពីវិមានប្រធានាធិបតីបារាំង និង ស្ថានទូតអាមេរិកនោះឡើយ។
ជនវាយប្រហារ ស្ថិតនៅក្នុងបញ្ជីឈ្មោះ តាមដានរបស់កម្លាំងប៉ូលិសបានស្លាប់ ពេលបើករថយន្តបុកក្រៅពីនេះមិនមាន អ្នកណារងរបួសនោះឡើយ។ កម្លាំងប្រឆាំង ភេរវកម្មក៏បានបើកការស្រាវជ្រាវលើករណី វាយប្រហារខាងលើ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerard Collomb បានឲ្យដឹងថា រថយន្ត ខាងលើបានផ្ទុករំសេវផ្ទុះ និងអាវុធ ដែល ហេតុការណ៍ខាងលើបានបង្ហាញឲ្យឃើញ ថា ការគំរាមកំហែងវាយប្រហារភេរវកម្ម កាន់តែខ្លាំងឡើងនៅក្នុងទឹកដីបារាំងក៏ដូច ជានៅតំបន់អឺរ៉ុបទាំងមូល។
ហេតុការណ៍ខាងលើកើតឡើងក្រោយ ប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលក្រុមភេវកម្ម បើករថយន្តបុកហ្វូងមនុស្សធ្វើដំណើរនៅ ជិតព្រះវិហារ ក្នុងទីក្រុងឡុង បណ្តាល ឲ្យមានមនុស្ស១០នាក់រងរបួស។
បារាំងបានប្រកាសអាសន្នទូទាំងប្រទេស និងបង្កើនសកម្មភាពការពារយាមល្បាត ទប់ស្កាត់ការវាយប្រហារភេវកម្មកើតឡើង ពីក្រុមជនជាតិអ៊ិស្លាមជ្រុលនិយម។ កាល ពីខែមេសាកន្លងទៅប៉ូលិសបារាំងម្នាក់រង ការបាញ់ប្រហារពីភេរវករ IS នៅមហាវិថី champs Elysees ផងដែរ។ កាលពីឆ្នាំ ២០១៦ មានមនុស្ស៨៦នាក់ស្លាប់ក្នុង ហេតុការណ៍វាយប្រហារដោយបើករថយន្ត បុកនៅទីក្រុងណាយ ប្រទេសបារាំង ក្នុង ពិធីបុណ្យឯករាជ្យ។
កាលពីខែឧសភា ប្រធានាធិបតីថ្មីបារាំង លោក Emmanuel Macron បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកនឹងស្នើដល់សភា អនុញ្ញាតពង្រីកសកម្មភាពវាយប្រហារ កម្ចាត់ភេរវកម្មនៅក្នុងប្រទេស។
បារាំងជាប្រទេសរងការវាយប្រហារ ច្រើនជាងគេបំផុតពីក្រុងភេរវកម្ម IS។ នៅ ពេលនេះក្រុមភេរវកម្មបានប្តូរយុទ្ធសាស្ត្រ វាយប្រហារដោយបើករថយន្តបុកទៅលើ ហ្វូងមនុស្សធ្វើដំណើរពិបាកក្នុងការរារាំង ពីកម្លាំងប្រឆាំងភេរវកម្ម។
នៅក្នុងប្រទេសអង់គ្លេសវិញក្នុងរយៈ ពេលមួយសប្តាហ៍មានការវាយប្រហារភេរវ កម្មដោយបើករថយន្តបុកនៅស្ពានទីក្រុង ឡុង និងនៅជិតព្រះវិហារបណ្តាលឲ្យមានអ្នក ស្លាប់និងរបួសជាច្រើននាក់៕ ម៉ែវ សាធី