ខេត្តឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃ ទី១៩ ខែមិថុនា ឆ្នាំ២០១៧ កងកម្លាំង យោធានៃកងអនុសេនាធំការពារព្រំដែន លេខ៦សឹករងស្រុកអន្លង់វែងខេត្តឧត្តរ មានជ័យបានចុះបង្ក្រាប និងឃាត់បាន រថយន្ដម៉ាកវីហ្គោ មួយគឿង ពណ៌ខ្មៅ ពាក់ ស្លាកលេខសៀមរាប 2A-5699 និង អ្នក បើកបរម្នាក់បានប្រហែលមួយ ម៉ោងក៏ បានដោះលែងទៅវិញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្ដ ដឹកឈើប្រណីតខាងលើឈ្មោះតាហ៊ឺជាម្ចាស់រោងសិប្បកម្មកែច្នៃគឿងសង្ហារិមដ៏ធំមួយ នៅស្រុកអន្លង់វែង និងត្រូវជាឪពុករបស់ ឈ្មោះ ញ៉ា ជាមន្រ្ដីសមត្ថកិច្ច ប្រចាំទិស ស្រុកអន្លង់វែងផង។ ដោយសារតែអាង ខ្នងកូនជាមន្ត្រីកងរាជ អាវុធហត្ថនៅក្នុងស្រុកទើបការប្រកបរបរ ដឹកជញ្ជូនឈើ ប្រណីតឆ្លងដែនមកពីប្រទេសថៃនៅតាម បន្ទាត់ព្រំដែនចូលមកទីរួមស្រុកច្រើនឆ្នាំយ៉ាងអនាធិបតេយ្យមិនខ្លាចញញើតសមត្ថកិច្ចណាសោះ ។
ប្រភពបានបង្ហើបឲ្យដឹងទៀតថារថយន្ដខាងលើបានដឹកជញ្ជូនឈើប្រណីតប្រភេទធ្នង់និងឈើបេង ស្ទើរតែរាល់ថ្ងៃចេញពីបន្ទាត់ព្រំដែនក្នុងភូមិសាមគ្គី ឃុំប្រពាំង ប្រិយចូលមកស្រុកអន្លង់វែងដើម្បីកែច្នៃទៅជាគ្រឿងសង្ហារិមផ្សេងៗ ដោយមានប្រជាពលរដ្ឋជាច្រើនបានលបលួចចូលទៅកាប់អារឈើនៅក្នុងទឹកដីថៃយកមកលក់ ឲ្យឈ្មួញរូបនេះ។សកម្មភាពដែលសមត្ថ កិច្ចបង្ក្រាបរថយន្ដដែលមានផ្ទុកឈើប្រណីតពេញរថយន្ដហើយដោះលែងវិញក្រោយឃាត់បានជាងមួយម៉ោងនេះត្រូវបានគេ សង្ស័យថាមានការចរចាត្រូវរ៉ូវគ្នាដោយ ទឹកប្រាក់ ។
លោកវរសេនីយ៍ត្រី ភោគ ភន មេបញ្ជាការសឹករងស្រុកអន្លង់វែងបានឲ្យដឹងថា លោកមិនបានដឹងរឿងនេះទេ ព្រោះលោក អត់បាននៅកន្លែង ៕ ប៉ែន នួន