ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារភេរវកម្មនៅអាកាសយានដ្ឋាន អាមេរិក ប៉ូលិសម្នាក់រងរបួស

ចែករំលែក៖

ក្រុម FBI អាមេរិក កាលពីថ្ងៃទី២១ ខែមិថុនា បានប្រកាសថា កំពុងបើកការស្រាវជ្រាវករណីវាយប្រហារ ទៅលើកម្លាំងប៉ូលិសនៅអាកាសយានដ្ឋាន អន្តរជាតិ នៅ Michigan ។ ការវាយប្រហារនោះ គឺជាសកម្មភាព ភេរវកម្ម។

ហេតុការណ៍ខាងលើកើតឡើង នៅវេលម៉ោង ៩និង ៤៥នាទី (ម៉ោងក្នុងតំបន់) ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៧ ក្នុងអាកាសយានដ្ឋាន អន្តរជាតិ Bishop។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីលោក David Geliosមន្ត្រី FBI បានបញ្ជាក់ថា កំពុងបើកការស្រាវជ្រាវ តាមបែបភេរវកម្ម ។

ក្រសួងយុត្តិធម៌អាមេរិកបានកំណត់អត្តសញ្ញាណ ជនដៃដល់មានឈ្មោះ Amor M.Ftouhiអាយុ ៤៩ឆ្នាំ មកពីទីក្រុងកេបិច ប្រទេសកាណាដា។ ជនដៃដល់បានចូលទឹកដីអាមេរិក ដោយស្របច្បាប់ តាមច្រកផ្លូវ Lake Champlain ទីក្រុងញ៉ូវយ៉ក កាលពីថ្ងៃទី១៦ ខែមិថុនា ក្រោយមក ក៏ធ្វើដំណើរទៅកាន់ Flint ។

តាមមន្ត្រីទទួលខុសត្រូវ នៅអាកាសយានដ្ឋានបានឲ្យដឹងថា ជនដៃដល់បានចូលទៅបន្ទាប់ទឹក សាធារណៈនៅព្រលានយន្តហោះ ដាក់វ៉ាលីលចុះ ដកកាំបិតដើរចេញមកក្រៅ។ ជនដៃដល់បានស្រែក ថា( ព្រះអាឡោះដ៏អស្ចារ្យ) ដោយភាសាអារ៉ាប់ មុនពេលចាក់ចំកមន្ត្រីប៉ូលិស ឈ្មោះ Jeff Neville ក្នុងអាកាសយានដ្ឋានតែម្តង។

ភ្លាមៗនោះ ជនដៃដល់ត្រូវបានចាប់ខ្លួន សួរចម្លើយ តើមានបក្ខពួកណាផ្សេងទៀតដែរឬទេ។ តាមការស្រាវជ្រាវ ដូចជាគ្មាន អ្នកផ្សេងជាប់ពាក់ព័ន្ធនឹងសកម្មភាពខាងលើឡើយ ៕ ម៉ែវ សាធី


ចែករំលែក៖