ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានរកគ្រាប់បាល់១គ្រាប់ក្នុងការប្រកួតជាមួយម្ចាស់ផ្ទះ រុស្សុីក្នុងព្រឹត្តិការណ៍ Confederations Cup ធ្វើឲ្យព័រទុយហ្គាល់ទទួលបាន៣ពិន្ទុនៅក្នុងពូល ដោយលទ្ធផល ១-០ កាលពីថ្ងៃពុធ ធ្វើឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ឈរនៅលេខ២ក្នុង ពូលA។
ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះបានរកគ្រាប់បាល់បំប៉ោងសំណាញ់ទី ក្រោយពីលេងបានត្រឹមតែរយៈពេល៨នាទីប៉ុណ្ណោះដើម្បីជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលជាម្ចាស់ជើងឯកយូរ៉ូ ឆ្នាំ២០១៦ កត់ត្រាជ័យជម្នះជាលើកទី១ របស់ពួកគេក្នុងការប្រកួតពូលA ខណៈដែលពួកគេបានឡើងទៅឈរពីលើក្រុមរុស្សុី នៅលើតារាងពូល។ ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានបញ្ជាក់នៅមុនពេលការប្រកួតនេះថា ប្រធានក្រុមរបស់ពួកគេកំពុងតែផ្តោតអារម្មណ៍ ទៅលើការប្រកួតលើទីលានប៉ុណ្ណោះក្នុងប្រទេសរុស្សុី ។
សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ Ronaldo ត្រូវបានចោទប្រកាន់ដោយក្រុមអាជ្ញាធរអេស្ប៉ាញពីបទ បន្លំមិនបង់ពន្ធក្នុងទឹកប្រាក់១៤,៧លានអឺរ៉ូ (ស្មើនឹង១៦,៥លានដុល្លារអាមេរិក) និងត្រូវបានកោះហៅឲ្យធ្វើការបង្ហាញខ្លួនក្នុងតុលាការនៅចុងខែក្រោយ ក្នុងទីក្រុងម៉ាឌ្រីដ។ កីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោក៤សម័យកាលរូបនេះ ដែលជាអត្តពលិករក បានចំណូលខ្ពស់ជាងគេបំផុតក្នុងពិភពលោក ។
ចំណែកក្រុមជម្រើសជាតិម៉ិចស៊ីកូបានយកឈ្នះក្រុមជម្រើសជាតិនូវែលហ្សេឡង់ ២-១ នៅ ក្នុងព្រឹត្តិការណ៍ Confederations Cup នេះដែរ ធ្វើឲ្យក្រុមម៉ិចស៊ីកូឡើងទៅឈរកំពូលតារាង ពូលAបណ្តោះអាសន្ន។ នៅតង់ទី១ នាទីទី៤២ ក្រុមនូវែលហ្សេឡង់បាននាំមុខមុន ស៊ុតបាល់ បញ្ចូលទីដោយកីឡាករ C. Wood ប៉ុន្តែចូលដល់តង់ទី២ នាទីទី៥៤ កីឡាករ R. Jiménez របស់ម៉ិច ស៊ីកូរកគ្រាប់បាល់១គ្រាប់តាមស្មើវិញធ្វើឲ្យក្រុមម៉ិចស៊ីកូកាន់តែសម្រុកខ្លាំង ហើយ នៅនាទីទី៧២ កីឡាករ O. Peralta រកបាន១គ្រាប់ទៀតធ្វើឲ្យចប់ការប្រកួតក្រុមជម្រើសជាតិ ម៉ិចស៊ីកូឈ្នះក្រុមនូវែលហ្សេឡង់ ២-១ ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧៖
World – Confederations Cup | ||||||||||||||||||||||||||||||||||||||
FT | Russia | 0 – 1 | Portugal | View events | More info | |||||||||||||||||||||||||||||||||
FT | Mexico | 2 – 1 | New Zealand | |||||||||||||||||||||||||||||||||||
Argentina – Primera División | ||||||||||||||||||||||||||||||||||||||
FT | Gimnasia La Plata | 2 – 0 | San Martín Sa… | View events | More info | |||||||||||||||||||||||||||||||||
FT | Rosario Central | 3 – 3 | Talleres Córdoba | View events | More info | |||||||||||||||||||||||||||||||||
FT | Quilmes | 2 – 2 | Arsenal | View events | More info | |||||||||||||||||||||||||||||||||
FT | Temperley | 2 – 3 | Defensa y Justicia | |||||||||||||||||||||||||||||||||||
FT | Racing Club | 1 – 0 | Colón | View events | More info | |||||||||||||||||||||||||||||||||
FT | Olimpo | 2 – 2 | Boca Juniors | View events | More info | |||||||||||||||||||||||||||||||||
FT | River Plate | 1 – 0 | Aldosivi | |||||||||||||||||||||||||||||||||||
Argentina – Prim B Nacional |
||||||||||||||||||||||||||||||||||||||
FT | Central Córdob… | 3 – 0 | Crucero del Norte | View events | More info | |||||||||||||||||||||||||||||||||
FT | Juventud Unida G. | 1 – 0 | Nueva Chicago | View events | More info | |||||||||||||||||||||||||||||||||
FT | Almagro | 2 – 1 | Estudiantes d… | View events | More info | |||||||||||||||||||||||||||||||||
FT | Boca Unidos | 1 – 1 | San Martín Tucumán | |||||||||||||||||||||||||||||||||||
Spain – Segunda División | |||||||||||
FT | Tenerife | 1 – 0 | Getafe | ||||||||
Korea Republic – K League Classic | |||||||||||
FT | Sangju Sangmu | 1 – 1 | Jeonnam Dragons | View events | More info | ||||||
FT | Gwangju | 0 – 3 | Suwon Bluewings | View events | More info | ||||||
FT | Jeonbuk Motors | 4 – 1 | Gangwon | View events | More info | ||||||
FT | Ulsan | 1 – 0 | Jeju United | View events | More info | ||||||
FT | Seoul | 0 – 0 | Daegu | View events | More info | ||||||
FT | Incheon United | 0 – 3 | Pohang Steelers | ||||||||