ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកដងទង់ខេត្តកំពតកំពុងរងបណ្តឹងពីអាជីវករនិងគ្រូបង្រៀន

ចែករំលែក៖

ខេត្តកំពត ៖ គ្រូបង្រៀនក៏ដូចជាក្រុម អាជីវករជាច្រើននាក់ កាលពីពេលថ្មីៗនេះ បានដាក់ពាក្យបណ្ដឹងផ្សេងៗគ្នាទៅកាន់សាសាខេត្តកំពត ដោយចោទលោកស៊ីវ ផេង អភិបាលស្រុកដងទង់ថា បានរំលោភយកដីធ្លីរបស់រដ្ឋជាច្រើនកន្លែង។

យោងតាមពាក្យបណ្ដឹងបានឲ្យដឹងថា តាំងតែពីលោក ស៊ីវ ផេង ចូលកាន់តំណែង ក្នុងឆ្នាំ២០១៤មកលោកអភិបាលស្រុករូបនេះ បានធ្វើការកែប្រែដោយរុះរើអគារ ចាស់ៗចោល ១ខ្នងរួចព័ទ្ធរបងយកដី ដែលបានរុះរើអគារនោះ ធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន ។ រីឯដីដែលព័ទ្ធរបងនោះមាន ទំហំ២០ម៉ែត្រគុណ៦០ម៉ែត្រ ដែលជាផ្ទៃ ដីសល់ពីបញ្ជីសារពើភណ្ឌរបស់រដ្ឋបាល ស្រុក ។

ជាមួយគ្នានេះពាក្យបណ្ដឹងនោះក៏បាន ​​​​ បញ្ជាក់ផងដែរថា លោកអភិបាលស្រុករូបនេះ នៅបានលក់ដីការិយាល័យបរិស្ថានទំហំ ១០ម៉ែត្រគុណ២០ម៉ែត្រ និងការិយាល័យសាធារណការទំហំ១៥ម៉ែត្រគុណ២០ ម៉ែត្រទៀតផង ។

បើតាមក្រុមអាជីវករផ្សារដងទង់ថា លោកអភិបាលស្រុក ស៊ីវ ផេង បានយក ទីតាំងផ្សាររបស់រដ្ឋទៅរៀបចំថ្មី បែងចែក ឲ្យគ្នីគ្នាក្នុងចង្កោមមន្ត្រីមានអំណាចក្នុងស្រុកហើយបានលក់ឲ្យពួកគាត់ដែលធ្លាប់លក់ដូរក្នុងតម្លៃខ្ពស់ៗ ។

យោងតាមការអះអាងរបស់ក្រុមអាជីវករ ថា ចំពោះបញ្ហានេះត្រូវបានលោកអភិបាលស្រុក ដាក់មនុស្សឲ្យមកគំរាមពួកគាត់ថា នឹងរំលាយផ្សារនេះចោលខានលក់ បើសិនជាពួកគាត់នៅតែទម្លាយភាពអាថ៌កំបាំងនេះចេញទៅក្រៅ ។

ជុំវិញករណីខាងលើ លោក ស៊ីវ ផេង អភិបាលស្រុកដងទង់បានថ្លែងថា លោក មិនអាចបកស្រាយបានទេ ៕ សហការី


ចែករំលែក៖