ព័ត៌មានទាន់ហេតុការណ៍៖

កុមារអាល្លឺម៉ង់«ធ្វើឃាត»ស្តេចថៃដោយកាំភ្លើងជ័របង្កវិវាទការបរទេស

ចែករំលែក៖

នៅក្នុងប្រទេសថៃការប្រមាថមើល ងាយស្តេចនឹងត្រូវជាប់ទោសយ៉ាងធ្ងន់ បំផុត។ នៅពេលនេះដែរ ក្រុមព្រះរដ្ឋអាជ្ញាអាល្លឺម៉ង់កំពុងតែបើកការស្រាវជ្រាវទៅលើកុមារអាល្លឺម៉ង់ដែលប៉ុនប៉ងធ្វើឃាតស្តេចថៃដោយកាំភ្លើងជ័រ។

ក្មេងជំទង់អាយុ១៤ឆ្នាំ នៅអាល្លឺម៉ង់ កំពុងរងការស្រាវជ្រាវក្រោយពេលដែល រួមដៃជាមួយប្អូន អាយុ១៣ឆ្នាំ វាយឆ្មក់ ព្រះមហាក្សត្រថៃ កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅជាយក្រុង Munich ។ កុមារទាំង២នាក់ខាងលើ បានប្រើ ប្រាស់កាំភ្លើងក្មេងលេង មានគ្រាប់កៅស៊ូបាញ់ទៅលើក្បួនដង្ហែព្រះមហាក្សត្រថៃ ទៅកាន់សណ្ឋាគារ។

ល្បែងលេងរបស់កុមារទាំង២នាក់ខាងលើមិនអាចនាំមកលទ្ធផលអាក្រក់ជា ប្រវត្តិសាស្ត្រ ដូចជាការធ្វើឃាតរាជទូត Franz Ferdinand បង្កឲ្យមានសង្គ្រាមលោក លើកទី១កើតឡើងនោះទេ។ ប៉ុន្តែគោលដៅវាយប្រហាររបស់ក្មេងទាំង២នាក់ខាងលើ បែរជាស្តេចថៃ Maha Vajiralongkorn Bodindradebayavarangkun ខ្ញាល់យ៉ាង ខ្លាំង។ ការលេងល្បែងរបស់ក្មេងទាំង២ នាក់នោះបង្កឲ្យមានវិបត្តិការទូតរវាងប្រទេស ទាំង២។

តាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ឲ្យដឹងថា ព្រះមហាក្សត្រថៃ និងក្រុមអង្គរក្សបានបន្តដំណើរទៅមុខទៀត។ ក្រោយមកក្រុមការងារក៏បានប្រាប់ដំណឹងដល់ប៉ូលិស។ នៅពេលនេះក្រុមចៅក្រមកំពុងតែបើកការស្រាវជ្រាវទៅលើកុមារទាំង២រូបខាងលើ។

រដ្ឋអាជ្ញា Thomas Rauscher បានព្យាយាមធ្វើឲ្យរឿងនោះតូចមកវិញដោយ ប្រកាសថា គ្មានអ្នកណារបួសនៅក្នុងហេតុការណ៍បាញ់គ្រាប់កៅស៊ូនោះឡើយ ហើយ ព្រះមហាក្សត្រថៃក៏មិនត្រូវគ្រាប់នោះដែរពេលយាងឆ្លងកាត់ទីក្រុង Erding។

ព្រះមហាក្សត្រថៃ Maha Vajiralongkorn Bodindradebayavarangkun កំពុងគង់នៅវិមានក្បែរបឹង Starnberg ភាគខាងត្បូងទីក្រុង Munich។

នៅក្នុងប្រទេសថៃ បានហាមប្រព័ន្ធ ផ្សព្វផ្សាយទាំងអស់ចុះផ្សាយពីជីវិតផ្ទាល់ព្រះអង្គរបស់ព្រះមហាក្សត្រ ដូច្នេះការគង់នៅរបស់ព្រះអង្គនៅក្រៅប្រទេស នឹងធ្វើអ្វីនោះពលរដ្ឋថៃមិនដឹងនោះឡើយ៕ ម៉ែវ សាធី

ព្រះមហាក្សត្រថៃ


ចែករំលែក៖