មាសដែលមាននៅបាតភ្នំកូរ៉េខាងជើងគឺជាឃ្លាំងទ្រព្យដ៏ធំមហាសាលអាចធានាដល់ការផ្គត់ផ្គង់កម្មវិធីបរមាណូប្រទេសនេះជាច្រើនទស្សវត្សកន្លងមក។
ចាប់តាំងពីឡើងកាន់តំណែងកាលពីឆ្នាំ២០១១ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្លាស់ប្តូរគោលនយោបាយ Songgun (ផ្តល់អាទិភាពយោធា) កាល ពីជំនាន់មុន ដោយគោលនយោបាយផ្តល់អាទិភាពទៅលើកម្លាំងបរមាណូ និងសេដ្ឋ កិច្ចវិញម្តង។
តាមអ្នកឯកទេសរបស់ The National Interest បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៦ មកទីក្រុងព្យុងយ៉ាងបានបាញ់ បង្ហោះមីស៊ីលជាច្រើនគ្រាប់គឺច្រើនជាង ពេលកាន់អំណាចរបស់ឪពុករយៈពេល ២៧ឆ្នាំទៅទៀត។ ក្រុមអ្នកសើុបអង្កេត បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច របស់អាមេរិក និងអង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើងមិនមានប្រសិទ្ធភាពនោះឡើយ ដោយសារតែប្រទេសនេះនៅមានប្រភពហិរញ្ញវត្ថុមហាសាលដើម្បីបន្តកម្មវិធីអាវុធរបស់ខ្លួនដូចជាកាំជ្រួចមីស៊ីល និងបរមាណូ។
សារព័ត៌មាន The Guardian បានដកស្រង់សម្តីអ្នកឯកទេសវិភាគរបស់កូរ៉េខាងត្បូងមកបញ្ជាក់ថា នៅក្រោមភ្នំរបស់កូរ៉េ ខាងជើងមានប្រភពរ៉ែធម្មជាតិជាច្រើនក្នុងនោះមានរ៉ែមាសជាដើម។ ធនធានរ៉ែរបស់កូរ៉េខាងជើងឈរលំដាប់ទី២លើពិភពលោកបន្ទាប់ពីចិន។ ក្រៅពីនេះនេះមានរ៉ែ vonfram ឈរលំដាប់ទី៦លើពិភពលោក។ កូរ៉េខាងជើងមានធនធានរ៉ែដែលមានតម្លៃច្រើនជាងគេបំផុត។
គេហទំព័រ The Asahi Shimbun បាន ផ្សាយថា កូរ៉េខាងជើង អាចសាកល្បង គ្រាប់បែកបរមាណូជាលើកទី៦នៅពេលខាងមុខ។ បច្ចុប្បន្នកូរ៉េខាងជើងមាន សកម្មភាពនៅទីតាំងសាកល្បងបរមាណូបង្កការមន្ទិលសង្ស័យថាប្រទេសនេះកំពុងតែងត្រៀមសាកល្បងបរមាណូ។
កូរ៉េខាងជើងមិនបានប្រកាសពីតម្លៃនៃធនធានធម្មជាតិដែលខ្លួនមាននោះឡើយ ប៉ុន្តែក្រុមហ៊ុនកូរ៉េខាងត្បូង Korea Resources កាលពីឆ្នាំ២០១២ បានប៉ាន់ ប្រមាណថាធនធានធម្មជាតិរបស់កូរ៉េខាងជើងមានតម្លៃប្រមាណ៦០០០ពាន់លានដុល្លារ។ ក្នុងពេលនេះដែរមជ្ឈមណ្ឌលស្រាវជ្រាវពីធនធានធម្មជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា ធនធានរ៉ែនៅកូរ៉េខាងជើង មានតម្លៃដល់ទៅ ១០.០០០ពាន់លាន ដុល្លារ គឺច្រើនជាងកូរ៉េខាងត្បូងដល់ទៅ ២០ដង។
ក្រៅពីឃ្លាំងទ្រព្យធម្មជាតិដ៏ច្រើនមហាសាលនោះ កូរ៉េខាងជើងនៅមានសកម្ម ភាពគេចពីការដាក់ទណ្ឌកម្មរបស់អាមេរិក និងសហគមន៍អន្តរជាតិ ដូចជាការលក់ អាវុធ បញ្ជូនពលករទៅក្រៅប្រទេសរហូតដល់ការបើកភោជនីយដ្ឋាននៅក្រៅប្រទេស ជាដើម។ តាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវពីយុទ្ធសាស្ត្រការពារជាតិ «C4ADS»បានឲ្យដឹងថា កាលពីឆ្នាំ២០១៦ អេហ្សុីបចាប់បាននាវាដឹកទំនិញកូរ៉េខាងជើងឆ្លងកាត់ព្រែក Suez។ នៅពេលត្រួត ពិនិត្យគេបានរកឃើញគ្រាប់ប្រឆាំងរថក្រោះរហូតដល់៣០ពាន់គ្រាប់ប្រភេទ RPG -7 និងអាវុធជាច្រើនផ្សេងទៀត។
ក្រៅពីនេះ កូរ៉េខាងជើងនៅមានក្រុមហ៊ុនឯកជនជាច្រើនដែលបានជួយដល់ កូរ៉េខាងជើង ក្នុងនោះមានក្រុមហ៊ុនចិន មានក្រុមហ៊ុនដឹកជញ្ជូន និងធនាគារជា ដើម ដែលបានជួយឲ្យប្រទេសនេះគេចពីការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរ ជាតិ៕ ម៉ែវ សាធី