ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ ប្រធានគណៈសាសនិក ឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានបើកប្រជុំ បូកសរុប លទ្ធផល ការងារ របស់ គណ:ចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជន កម្ពុជាតំណាងទូទាំងប្រទេស ក្នុងពេលបោះឆ្នេាតឃុំ,សង្កាត់២០១៧ និងបន្ដការងារបោះឆ្នោត ថ្នាក់ជាតិ ឆ្នាំ២០១៨ខាងមុខ ។ ពិធីនេះបានប្រព្រឹត្ដទៅ នៅមជ្ឈមណ្ឌលម៉ូឌែន៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០១-កក្ដដា -២០១៧ ។
ក្នុងឱកាសនេះ លោកអូស្មាន ហាស្សាន់ ក៏បានផ្តាំផ្ញើការ សួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជា ណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល តែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ហើយមិនតែប៉ុណ្ណោះ យើងរស់បាន រហូតដល់សព្វថ្ងៃនេះ ដោយគុណបំណាច់របស់គណបក្យជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិអោយរួចផុតពី សង្គ្រាមនិងធ្វើអោយប្រទេសជាតិមានការរីក ចម្រើនលើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រផងដែរ។
លោក អូស្មាន ហាស្សាន់ បានលើកឡើងថា៖ បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺធានាបានការអភិវឌ្ឍ ក្នុងមូលដ្ឋានលើកកម្ពស់ជីវភាព រស់នៅមានហេដ្ឋារចនា សម្ព័ន្ធ ស្ពានថ្នល់គ្រប់គ្រាន់ ប្រជាពលរដ្ឋទទួលបានសេវាសា ធារណៈឆាប់រហ័ស និងមានគុណភាព ទទួលបានសាលា រៀន មន្ទីរពេទ្យ និងសេវាព្យាបាលមានគុណភាព ធានាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន ជាពិសេស សាសនិកឥស្លាមមានសិទ្ឋិសេរីភាពគោរពប្រតិបត្តិសាសនា ដោយមិនរើសអើង។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ គោលនយោបាយចំនួន ១៣ចំណុច របស់គណ បក្សប្រជាជនកម្ពុជា សម្រាប់អភិវឌ្ឍន៍ឃុំ,សង្កាត់ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២២ និងការប្តេជ្ញាចិត្តរបស់ គណបក្សប្រជាជន ក្នុងការបន្តថែរក្សាសន្តិភាពបច្ចុប្បន្ន ក៏ដូចជាការលើកកម្ពស់ការផ្តល់សេវា សាធារណៈ ឲ្យបានកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតប នឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម របស់ប្រជា ពលរដ្ឋ គ្រប់ៗរូបនៅគ្រប់មូលដ្ឋាន ព្រមទាំងសន្យាថានឹងរិះ រកមធ្យោបាយនានាសម្រួលដល់ជីវភាពគណៈដឹកនាំសាស និកឥស្លាមតាមមូលដ្ឋាន ដេីម្បីអោយបានវិស័យនានាក្នុងសហគមន៍ឥស្លាម មានការរីកចម្រើនតទៅមុខ ៕ សំរិត