ភ្នំពេញ ៖ ជម្លោះប្តីប្រពន្ធពីរនាក់បានបង្កភ្ញាក់ផ្អើលពេញភូមិ បន្ទាប់ពីប្រពន្ធខឹងប្តីអង្គុយផឹកស្រាស្រវឹងបានទៅតាមហៅប្តីដល់វង់ផឹកស្រា ហើយ ពេលមកដល់ផ្ទះ ទប់កំហឹងលែងបានប្រពន្ធយកកាំបិត បុ័ងតោគំរាមប្តី ត្រូវប្តីយកដៃរងមុតរយះដៃបន្តិច។បន្ទាប់មកប្តីរត់គេចខ្លួនតែ ប្រពន្ធដេញចាប់ធ្វើឲ្យអ្នកជិតខាង ស្មានតែប្តីវាយប្រពន្ធ បានប្តឹងទៅសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យចាប់ខ្លួនយកទៅសាកសួរ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំនុចបន្ទប់A01 ផ្ទះជួលភូមិ ថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចឲ្យដឹងថាបុរសជាប្តីមានឈ្មោះ ទី មាន អាយុ ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលបន្ទប់លេខAO1 ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌសែនជ័យចំណែកប្រពន្ធមានឈ្មោះ អាវី អាយុ ២៨ឆ្នាំ មុខរបរកម្មការិនី កាត់ដេរ ស្នាក់នៅផ្ទះកើតហេតុ និងមានស្រុកកំនើតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង មានកូនប្រុសម្នាក់អាយុ ៥ឆ្នាំរស់នៅក្នុងបន្ទុក។
បើតាមស្រ្តីជាប្រពន្ធបាននិយាយប្រាប់សមត្ថកិច្ច ថា ដោយសារតែប្តីតែងតែផឹកស្រាជាប់ជាប្រចាំ ធ្វើឲ្យមានការឈ្លោះប្រកែកគ្នាជាញឹកញាប់ ទោះបីជាគាត់ខំប្រឹងនិយាយណែនាំយ៉ាងណា ក៏មិនស្តាប់ដែរ ជាក់ស្តែងនៅយប់កើតហេតុ ពេលដែលប្តីចេញពីធ្វើការ មិនបានត្រឡប់មកផ្ទះទេ បានទៅផឹកស៊ីជាមួយមិត្តភក្តិ រហូតដល់យប់មិនឃើញត្រឡប់មកផ្ទះទៀតទើប គាត់ជាប្រពន្ធក៏ដើរទៅតាមឲ្យត្រឡប់មកផ្ទះវិញ ។
ស្រី្តជាប្របន្ធបានឲ្យដឹងទៀតថា ពេលមកដល់ផ្ទះទៀត ប្តីមិនចង់ចូលផ្ទះទៀត នៅតែចង់ទៅបផឹកស្រា ទើបធ្វើឲ្យរូបគាត់ខឹង បានយកកាំបិតបុ័ងតោមគំរាមរកកាប់ ស្រាប់តែប្តី យកដៃរងធ្វើឲ្យមុតរយះដៃហូរឈាមបន្តិច ។ បន្ទាប់មកប្តីគាត់បានរត់ចេញក្រៅបន្ទប់ ធ្វើឲ្យគាត់រត់ដេញតាមក្របួចកអាវឲ្យត្រឡប់មកវិញ ព្រោះខ្លាចរត់ចោលគាត់ទាំងខ្លួនកំពុងតែផ្ទៃពោះ ២ខែតែពេលនោះ អ្នកជិតខាងស្មានតែប្តីវាយគាត់ជាប្រពន្ធក៏បាន ប្តឹងសមត្ចកិច្ចមកជួយឃាត់ប្តីតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ សួរនាំទើបដឹងថា ប្រពន្ធវាយប្តីហើយភាគីទាំងសងខាង មិនបានប្តឹងប្តល់ទេរួចសមត្ថកិច្ចបានអប់រំណែនាំ ឈប់ឲ្យប្រើអំពើហិង្សទើបប្តីប្រពន្ធពីរនាក់នេះ នាំគ្នាចូលផ្ទះសម្រាកបាត់ទៅ ៕ ប្រាថ្នា