ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់ឧទ្ធម្ភាគចក្រជួយសង្គ្រោះនៅឥណ្ឌូនេស៊ីស្លាប់​៨នាក់

ចែករំលែក៖

ឧទ្ធម្ភាគច័ក្រជួយសង្គ្រោះ១គ្រឿងរបស់​ប្រទេសឥណ្ឌូនេស៊ីបានជួបគ្រោះថ្នាក់​ពេលទៅជួយជម្លៀសពលរដ្ឋចេញពីតំបន់ភ្នំ ជិតភ្នំភ្លើងកំពុងផ្ទុះនៅខេត្តជ្វា (Java)​ បណ្តាលឲ្យ អ្នកនៅលើឧទ្ធម្ភាគច័ក្រទាំង​៨នាក់ស្លាប់។

ឧទ្ធម្ភាគច័ក្រ​ប្រភេទ​ Dauphin AS 365 ផលិតដោយប្រទេសឥណ្ឌូនេស៊ីបានបុកទៅនឹងជញ្ជាំងភ្នំក្រោយហោះហើរបាន​៣នាទីមានចម្ងាយពីស្រុក​ Dieng Plateau ​ដែលជាតំបន់ទេសចរណ៍ដ៏ល្បី​ជាកន្លែងមានភ្នំភ្លើងផ្ទុះនៅថ្ងៃទី​២ ខែកក្កដា។

លោក​ Marsudi អ្នកនាំពាក្យរបស់ការិយាល័យសង្គ្រោះ និងស្រាវជ្រាវជាតិបានប្រាប់ដល់សារព័ត៌មានស៊ិនហួថា គ្រោះថ្នាក់នៃការធ្លាក់នោះកើតឡើងនៅភូមិ Canggal ក្នុងស្រុក Temanggung កាលពីវេលាម៉ោងប្រមាណ៤ល្ងាច ម៉ោងនៅហ្សាការតា។ ​លោកបាននិយាយថា ឧទ្ធម្ភាគចក្រនោះមានផ្ទុកមនុស្ស៥នាក់ដែលជាសហសេវឹក និង៣នាក់ជាអ្នកសារព័ត៌មាន។

ឧត្តមសេនីត្រី​ Ivan Tito ​ប្រធាន​អង្គភាបប្រយុទ្ធហ្វិកហាត់ និងជួយសង្គ្រោះ​ឥណ្ឌូនេស៊ីបានឲ្យដឹងថា សាកសព​ជនរងគ្រោះទាំងអស់បានបញ្ជូនទៅកាន់មន្ទីពេទ្យ​ Bhayangkara ក្នុងខេត្តជ្វា។

ភ្នំភ្លើង Sileri ​ស្ថិតនៅតំបន់ Dieng Plateau ​បានព្រួសកម្អែលកម្ពស់៥០ម៉ែត្រ​ ដោយចាប់ផ្តើមព្រួសកម្អែលនៅថ្ងៃទី​២ ខែកក្កដា​។ ការព្រួសកម្អែលដោយចៃដន្យ​ នៃភ្នំភ្លើងខាងលើ ធ្វើឲ្យ​អ្នកទេសចរណ៍ប្រមាន១៧នាក់ នៅជិតនោះ​រងផលប៉ះពាល់។ មនុស្ស១០នាក់រងរបួសនៅក្នុងហេតុការណ៍ខាងលើ។

ភ្នុំភ្លើង Sileri ​គឺជាភ្នំភ្លើងដែលបញ្ចេញសកម្មភាពគ្រោះថ្នាក់បំផុតក្នុងចំណោមភ្នំភ្លើងទាំងនោះនៅក្នុងតំបន់​ Dieng Plateau ។ ការព្រួសកម្អែលធំបំផុតនៅឆ្នាំ​២០០៩ ដោយព្រួសកម្អែលកម្ពសដល់ទៅ២០០ម៉ែត្រ៕  ម៉ែវ សាធី

 

 


ចែករំលែក៖