នៅព្រឹកថ្ងៃទី៣ខែកក្កដា ប្រធានាធិប តីអាមេរិកដូណាល់ ត្រាំ បានទូរស័ព្ទពិភាក្សាគ្នាជាមួយប្រធានាធិបតីចិនស៊ី ជីនពីង និងនាយករដ្ឋមន្ត្រិ ជប៉ុន លោកស៊ីនហ្សូ អាបេ។ ខ្លឹមសារនៃកិច្ចពិភាក្សានេះ គឺស្តី អំពីបញ្ហាកូរ៉េខាងជើង ក្នុងនោះមានកាំជ្រួចមីស៊ីលនិងបរមាណូ ព្រមទាំងបញ្ហាមួយចំនួនទៀតដូចជាទីផ្សារដែកថែបជាដើម។
ជំនួបពិភាក្សាគ្នាតាមទូរស័ព្ទលើកនេះ គឺនៅមុនពេលមានជំនួបផ្ទាល់រវាងប្រធានាធិបតីចិននឹងអាមេរិក ក៏ដូចជាជប៉ុន បន្ទាប់ពិកិច្ចប្រជុំ ប្រទេស G 20ដែលត្រូវ ធ្វើឡើងនៅទីក្រុង Hamburg ប្រទេស អាល្លឺម៉ង់ រយៈពេល ២ថ្ងៃគឺនៅថ្ងៃទី៧និង ទី៨ខែកក្កដាខាងមុខ។
លោកត្រាំបានបញ្ជាក់ថាលោកនៅតែមានគោលជំហររឹងមាំដដែល ស្តីពីបញ្ហា ពណិជ្ជកម្ម ដោយលោកនឹងអនុម័តបង្កើនពន្ធនាំចូលដែកថែប សម្រាប់កាត់បន្ថយការនាំចូលដើម្បីសន្តិសុខសេដ្ឋកិច្ចអាមេរិក។ នៅពេលដែលអាមេរិក អនុវត្តគោលនយោ បាយដំឡើងពន្ធនោះ ប្រទេសជប៉ុន គឺជា អ្នករងផលប៉ះពាល់ច្រើនបំផុត។ ចំណែកចិនវិញរងផលប៉ះពាល់តិចតួចប៉ុណ្ណោះ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទនេះដែរមេដឹកនាំអាមេរិកនិងចិន ក៏បានលើកឡើងពីការប្តេជ្ញាបញ្ចប់កម្មវិធីបរមាណូកូរ៉េខាងជើង ដូចអ្វីដែលមេដឹកនាំទាំងពីរបានព្រមព្រៀង កាលពីប្រធានាធិបតីចិនបំពេញ ទស្សនកិច្ចទៅកាន់អាមេរិក កាលពីខែ មេសាកន្លងមក។ នៅពេលនោះមេដឹកនាំទាំងពីរមានភាពជិតស្និទ្ធគ្នាយ៉ាងខ្លាំង ដែល ជាក្តីសង្ឃឹមនៃទំនាក់ទំនងល្អប្រសើរ ។ ប៉ុន្តែអ្វីៗគ្រប់យ៉ាងត្រូវបានប្រែប្រួល ក្រោយពីអាមេរិកដំឡើង ពន្ធនាំចូល និងលក់អាវុធទៅឲ្យតៃវ៉ាន់។
គេហទំព័រ Business Insider បានដក ស្រង់ព័ត៌មាន ពីអ្នកសារព័ត៌មាន២រូប គឺ លោក Jonathan Swan និង Mike Allen មកបញ្ជាក់ថា ប្រធានាធិបតីត្រាំនិងមន្ត្រីជាន់ខ្ពស់របស់អាមេរិក បានពិភាក្សាគ្នាស្តីពីការយកពន្ធខ្ពស់ទៅលើទំនិញ នាំចូលពី ប្រទេសមួយចំនួន ក្នុងនោះមាន ដែកថែប ដែលនាំចូលពីប្រទេសចិនជាដើម ។ការ សម្រេចខាងលើត្រូវបានលើកឡើងនៅ ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៩ ខែមិថុនា។
ការដំឡើងពន្ធលើទំនិញនាំចូល មាន រហូតដល់ ២០ភាគរយ ។ក្រៅពីដែកថែប នៅមានទំនិញជាច្រើន ក៏ត្រូវ ដំញឡើង ពន្ធផងដែរក្នុងនោះមានសម្ភារប្រើប្រាស់ ក្នុងផ្ទះជាដើម។
ពាក់ព័ន្ធនឹងកម្មវិធីបរមាណូរបស់កូរ៉េខាងជើង អាមេរិកបានជំរុញឲ្យចិន រឹតបន្តឹងបង្ខំឲ្យកូរ៉េខាងជើងត្រូវតែបោះបង់អាវុធ បរមាណូ និងកាំជ្រួចមីស៊ីល បើចិនមិន អាចរារាំងបានទេនោះអាមេរិកនឹងមានវិធានការទប់ស្កាត់ ។ វិធានការចាំបាច់របស់ អាមេរិកគឺគ្មានអ្វីក្រៅពីការប្រើប្រាស់កម្លាំងយោធានោះឡើយ។
ជំនួបពិភាក្សាតាមទូរស័ព្ទ របស់ប្រធា នាធិបតីអាមេរិក កើតឡើងក្នុងពេលដែល អាមេរិក បញ្ជូន នាវាចម្បាំងទៅកាន់តំបន់សមុទ្រចិនភាគខាងត្បូង នៅជិតប្រជុំកោះសិប្បនិមិត្តរបស់ចិន។ ក្នុងនោះមានកោះ កំពុងមានជម្លោះមិនទាន់ដាច់ស្រេចរវាង ចិនតៃវ៉ាន់ និងប្រទេសវៀតណាមប្រតិបត្តិការនោះធ្វើឡើងក្នុងគោលបំណងប្រជែងនឹង ជម្លោះរវាងប្រទេសទាំង ៣ខាងលើ ។
មន្រ្តីការពារជាតិអាមេរិក បានឲ្យដឹងថា នាវាចម្បាំង USS ជាប្រភេទនាវាពិឃាដ បំពាក់ដោយអាវុធមីស៊ីល បានធ្វើដំណើរ ក្នុងរយៈចម្ងាយ១២ម៉ាយពីកោះទ្រីតុន នៅ ក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលប្រតិ បត្តិការលើកដំបូងនេះ ត្រូវបានរាយការណ៍ ព័ត៌មាន ដោយសារព័ត៌មាន Fox News ។
នោះជាសេរីភាពនៃការប្រតិបត្តិការធ្វើនាវាចរណ៍លើកទី២ ហើយដែលត្រូវបាន ធ្វើឡើង ក្នុងអាណត្តិរបស់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បន្ទាប់ពី មានសមយុទ្ធមួយ កាលពីចុងខែឧសភា ដែលនាវាចម្បាំងរបស់អាមេរិក បានធ្វើ ដំណើរក្នុងចម្ងាយ ១២ម៉ាយជិតកោះ សិប្បនិមិត្ត ដែលត្រូវបានសាងសង់ ឡើង ដោយប្រទេសចិន ក្នុងតំបន់សមុទ្រចិន ខាងត្បូង ។
កន្លងមកចិនបានបានថ្កោលទោសយ៉ាងខ្លាំងដល់ អាមេរិក ដែលបានសម្រេចលក់អាវុធទៅឲ្យកោះតៃវ៉ាន់ ។ សកម្មភាពខាងលើរបស់អាមេរិកនឹងធ្វើឲ្យទំនាក់ទំនង អាមេរិក-ចិនប្រឈមមុខតានតឹងដាក់គ្នា។ ការលក់អាវុធរបស់អាមេរិកទៅឲ្យតៃវ៉ាន់ ក្នុងរដ្ឋកាលរបស់លោកដូណាល់ ត្រាំ គឺ ជាការបង្ហាញ ពីគោលនយោបាយរបស់ លោកត្រាំ ចំពោះចិន មិនផ្លាស់ប្តូរនោះ ឡើយ ដូចអ្វីដេលលោកបានប្រកាស កាលពីឃោសនាបោះឆ្នោត ។
ក្រោយសភាអាមេរិកសម្រេចលក់អាវុធឲ្យកោះតៃវ៉ាន់ ចិនបានបញ្ចេញសកម្មភាពយោធាគួរឲ្យបារម្ភនៅជិតកោះតៃវ៉ាន់។ កាលពីថ្ងៃទី២ខែកក្កដា តៃវ៉ាន់បានប្រញាប់ ប្រញាល់ ចេញយន្តហោះចម្បាំង និងនាវា ទ័ពជើងទឹករបស់ខ្លួន នៅពេលដែលក្រុមនាវាចម្បាំងចិនដឹកនាំដោយនាវាផ្ទុកយន្ត ហោះ Liaoning ធ្វើដំណើរកាត់តាមផ្លូវទឹក Taiwan Strait ដែលស្ថិតនៅក្បែរ កោះតៃ វ៉ាន់ ។
នាវាផ្ទុកយន្តហោះ Liaoning និងកង នាវាចម្បាំងរបស់វា តាមសេចក្តីរាយ ការណ៍ គឺធ្វើដំណើរទៅកាន់ហុងកុង ដើម្បីរំឭកខួបលើកទី២០ឆ្នាំ ចាប់តាំងពី ទីក្រុង មជ្ឈមណ្ឌលហិរញ្ញត្ថុនេះ ត្រូវបាន អង់គ្លេសប្រគល់ឲ្យចិនគ្រប់គ្រង បន្ទាប់ពីដាក់អាណានិគមអស់១៥៦ឆ្នាំ ប៉ុន្តែក្រុមនាវាចម្បាំងចិននោះ មិនបានបំពានចូលដែនទឹកកាន់កាប់របស់តៃវ៉ាន់ទេ ។
យោងតាមប្រភពព័ត៌មាន ដែលចុះផ្សាយដោយ គេហទំព័រអង់គ្លេស IBTimes នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ដំណើរនាវាចរណ៍របស់ក្រុមនាវាចម្បាំងចិន ដែលមានរួមដំណើរដោយនាវាផ្ទុកយន្តហោះនេះ ត្រូវបានគេឃើញថា គឺជាការបន្ថែមនូវភាពតានតឹងក្នុងតំបន់ ដែលបានកើនខ្លាំង ឡើង បន្ទាប់ពីសហរដ្ឋអាមេរិក ព្រមលក់ អាវុធឲ្យតៃវ៉ាន់ ដែលនេះគឺជាការលក់លើក ទី១ ក្រោមការដឹកនាំរបស់លោក ត្រាំ ៕ ម៉ែវ សាធី